ព័ត៌មានជាតិ

ពិធីសម្ភោធជាផ្លូវការ មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធជាផ្លូវការ មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោកវជ្ជបណ្ឌិតឯកទេស ឈឿន ប៊ុណ្ណារិទ្ធិ នាយកប្រតិបត្តិមន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បានអោយដឹងថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ មានទីរងតាមបណ្ដោយ ផ្លូវ១១៥ (២១B) ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បើកបម្រើសេវាកម្ម២៤ម៉ោង ដោយមានទទួល ពិនិត្យ និងព្យាបាលលើ ផ្នែកជំងឺទូទៅ ផ្នែករោគស្ត្រី និងសម្ភព ផ្នែកវះកាត់ទូទៅ និងឆ្អឹង ផ្នែកកុមារ និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងទទួលពិនិត្យព្យាបាលសមាជិក បេឡាជាតិសន្តិសុខ សង្គម (ប.ស.ស) ដោយឥតគិតថ្លៃ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសំដែងនូវការអបអរសាទរដល់មន្ទីរសម្រាប់ព្យាបាល និងសម្ភព ចតុមុខ ដែលបានសម្ពោធដាក់ឲ្យដំណើរការនៅពេលនេះ ដែលនេះសបញ្ជាក់ឱ្យឃើញពីសន្តិភាព ក្រោការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមទាំងវិស័យសុខាភិបាលផងដែរ។
ឯកឧត្តម បានស្តារដល់មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការវិនិច្ឆ័យរោគសញ្ញាឱ្យបានច្បាស់លាស់ និងព្យាបាលប្រកបដោយក្រមសីលធម៌ខ្ពស់ ហើយត្រូវបើកចំហរ បើកចិត្តអោយទូលាយ និងត្រូវសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីធ្វើឱ្យកន្លែងរបស់យើងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងការបំរើសេវាអោយបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងទទួលយកបាន ។
ឯកឧត្តម សង្ឃឹមថា មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ នេះ គឺជាកន្លែងមួយដែលជួយព្យាបាលជូនប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយគុណភាព ខ្ពស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ។ ក្រៅពីការព្យាបាលប្រជាពលរដ្ឋ ឯកឧត្តម សង្ឃឹមថាទីនេះគឺជាទីកន្លែងមួយសម្រាប់ផ្ដល់ឱកាសដល់និស្សិតពេទ្យដទៃទៀត ក្នុងការសិក្សា ស្វែងរកនូវបទពិសោធន៍ ដោយប្រែក្លាយទីនេះទេជាកន្លែងបណ្ដុះបណ្ដាលសម្រាប់និស្សិតពេទ្យក្មេងៗជំនាន់ក្រោយទៀត។​

Related Articles

Leave a Reply

Your email address will not be published.

Back to top button