ព័ត៌មានជាតិ

គយ​និងរដ្ឋាករកម្ពុជា ចុះ​ត្រួតពិនិត្យនិ​ងបិទលតាប័ត្រពន្ធគយ​ រថយន្តពន្ធនិង​អាករ ជាបន្ទុករបស់រដ្ឋ ចំនួន០៥គ្រឿង នៅស្នង​ការដ្ឋាននគរបា​លខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ក្រុមការងារតំ​ណាងអគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិរដ្ឋ និងចំណូ​លមិនមែន​សារពើរ​ពន្ធ តំណា​ងអគ្គនាយ​កដ្ឋានគយ​និងរដ្ឋាករកម្ពុជា មន្ត្រីគយច​ល័តតំបន់១ និង មន្ត្រីគយសាខា​ខេត្ត​បន្ទា​យ​មានជ័យ ដឹកនាំដោយ​លោក កែវ សារ៉ាត់ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បាន​អញ្ជើញ​ចុះត្រួតពិនិត្យ និងបិទ​លតាប័​ត្រពន្ធគយ រថយន្តពន្ធនិងអា​ករជាបន្ទុករបស់រដ្ឋ ចំនួន០៥​គ្រឿង ក្នុងចំ​ណោម(៧៥​៧​គ្រឿង) របស់ក្រសួងម​ហាផ្ទៃ ផ្នែកសន្តិសុខសាធារណ: នៅស្នង​ការដ្ឋា​ននគ​របាលខេត្តបន្ទាយមានជ័យ។ក្នុងនោះមាន​ការអញ្ជើញចូលរួម​ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាលខេត្តបន្ទាយមានជ័យ តំណា​ងគណៈក​ម្មការ ត្រួតពិនិត្យរ​ថយន្តក្រ​សួងមហាផ្ទៃ និងមន្ត្រី​ក្រោមឱវា​ទជាច្រើនរូប។

គួរបញ្ជាក់ថា រថយន្តទាំង០៥​គ្រឿង ដែលក្រុមកា​រងារគយនិងរដ្ឋាករ ចុះពិនិត្យថ្ងៃនេះ គឺជារថ​យន្តចង្កូត​ឆ្វេងទាំងអស់ មានស្រាប់ដែលបា​នប្រើប្រាស់ជា​មធ្យោបាយដឹកជញ្ជូន ប្រចាំ​នៅស្នង​ការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ។ក្រោយត្រួតពិនិត្យផ្ទៀងផ្ទាត់ឯ​កសាររួច ក្រុមការងារគយ ក៏បា​នបិទលតាប័ត្រពន្ធគយ ដើម្បីបញ្ជា​ក់ពីភាពស្របច្បាប់របស់រថយន្តនីមួយៗ និងបានប្រគ​ល់ជូនអង្គភា​ពនគរបាលយកទៅប្រើប្រាស់បន្តវិញ៕ ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published.

Back to top button