ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស​តែងតាំង ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងកំ​ពង់ចាម

(កំពង់ចាម)៖នៅព្រឹក​ថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០២២ នៅទីស្នាក់កា​រគណ​បក្សប្រជាជនកម្ពុជាក្រុងកំ​ពង់ចាម បានធ្វើពិធីប្រកា​សតែងតាំង និងផ្ទេរភារកិច្ច ប្រធា​នគ​ណបក្សប្រជា​ជន​កម្ពុជា ក្រុងកំ​ពង់ចាម ក្រោមអធិបតីភាព​ឯកឧត្តម អ៊ុន ចាន់ដា​ សមាជិកគណៈកម្មាធិការកណ្ដាល ប្រធាន​គណប​ក្ស​ប្រជាជន​កម្ពុជាខេត្តកំពង់ចាម និងជាប្រធា​នក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ក្រុងកំ​ពង់ចាម ឯកឧត្តម អ៊ិត ប្រាំង អនុប្រធានក្រុមកា​រងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងឯ​កឧត្តម ខ្លូត ផ​ន អនុប្រធា​នគ​ណៈប្រចាំការគ​ណបក្សខេត្ត​ និង​មានការចូលរួមពីគ​ណៈអចិន្ត្រៃយ៍​គណ​បក្សខេត្ត គ​ណបក្សក្រុង សង្កាត់ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង សង្កាត់ ប្រធាន​សាខាបក្ស​ភូមិ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនផងដែរ។

 

យោងតាមសេចក្តី​សម្រេចរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លេខ ២៤៧/​០៥២២/ សស.គក ដែលចុះហត្ថលេ​ខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស បានសម្រេចតែងតាំង និងផ្ទេរ​ភារកិច្ចលោក លី សុវណ្ណ អនុប្រធានគណបក្ស ក្រុងកំព​ង់ចាម ពីអនុប្រធានគណបក្សក្រុងកំពង់ចាម ជាប្រធានគណបក្ស ក្រុងកំពង់ចាម ជំនួសលោក ចាន់ ផល្លី អតីតប្រធានគណបក្សក្រុង ដែលត្រូវបានប្រកាសផ្ទេរភារកិច្ចទៅកាន់តួនាទីថ្មី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button