ព័ត៌មានជាតិ

ពិធីសម្ពោ​ដាក់អោយប្រើប្រាស់​ជាផ្លូវកានូវអគារសិក្សា ១ខ្នង ៤បន្ទប់ ស្ថិតនៅ​សាលាប​ឋមសិក្សា​ពង្រ ក្នុងស្រុក​អូរជ្រៅ

(បន្ទាយមានជ័យ) អគារសិក្សា ១ខ្នង ៤បន្ទប់ ដែលចំណែកថវិកាស​រុបចំនួន១១៤,៣​៨៥.២៥ដុល្លាស​ហរដ្ឋអាមេរិក ស្ថិតនៅសា​លាបឋមសិក្សាពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំ​ណោយដ៏ថ្លៃថ្លារបស់អង្គការហ្គូ​ដណេប៊ឺ​សកម្ពុជា ប្រចាំប្រទេសកម្ពុជា ត្រូវបាន​សម្ពោធដាក់​អោយ​ប្រើ​ប្រាស់ជាផ្លូវការ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអ​ធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអ​ភិបាលខេត្តបន្ទាយមានជ័យ លោក ចាង ដុងវង នាយកអង្គការ​ហ្គូដណេប៊ឺសកម្ពុជា ប្រ​ចាំប្រទេសកម្ពុជា លោក លី សុវណ្ណារឹទ្ធ អភិ​បាលរងខេត្ត ព្រម​ទាំងមានការចូលរួមពី​លោក លោក​ស្រី ប្រធាន.អ​នុប្រធានមន្ទីរ និងមេបញ្ជាការ មេបញ្ជាការ​ងគ្រប់កង ឯកភាព មន្ទីរ អង្គភា​ពពាក់ព័ន្ធជុំវិញខេត្ត ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានឡើងមាន​មតិរាយការណ៍ដឹងថា៖ក្នុងស្រុកអូរជ្រៅ មានវិទ្យាល័​យចំនួន ២កន្លែង អនុវិទ្យាល័យ ៦កន្លែង បឋមសិក្សា ៣១កន្លែង មានអាគារសរុបចំនួន ១០៩ខ្នង ស្មើនឹង៤៥៤បន្ទប់ លោកគ្រូអ្នកគ្រូសរុបចំនួន ៣៩៧នាក់ ស្រី ១៩៤នាក់ក្នុង​នោះកិច្ច​សន្យាចំនួន ៩០នាក់ ស្រី ៦២នាក់ មានសិស្សានុសិស្សសរុបចំនួន១១,១៩៩នាក់ស្រី៥,៥៨២នាក់។

លោក អ​ភិបាលស្រុកអូរជ្រៅ បានបន្តថា៖ អគារសិក្សា ១ខ្នង ៤បន្ទប់ មានទំហំបណ្តោយសរុប ៣២​ម៉ែត្រ ទទឹង៩ម៉ែត្រ ព្រមទាំងបំពាក់បរិក្ខារដូចជា ទុក្ខគ្រូ តុសិស្ស និងក្តាខៀន ដែលបាន​ចាប់ផ្ដើម​សាងសង់កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២១ ខែកុម្ភៈឆ្នាំ​២០២៤ ដោយចំណែកថវិកាសរុបចំនួន ១១៤,៣៨៥.២៥ដុល្លាសហរដ្ឋអាមេរិក ក្រោមជំនួយ​ឧបត្ថម្ភពីប្រ​ទេសកូរ៉េខាងត្បូង ក្នុងនោះមានទុនចូលរួមរបស់​សហគមន៍ចំនួន​៤,៣៨៥.២៥ដុ​ល្លាផងដែរ។

ថ្លែងនៅក្នុងឱ​កាសនោះឯកឧត្តម អ៊ុ រាត្រី បានកោធសរសើរ និងថ្លែងនូវអំណរគុណ ដល់អង្គកា​រហ្គូដណេ​ប៊ឺសកម្ពុជា ប្រចាំប្រទេសកម្ពុជា ដែលបានឧបត្ថម្ភអគារសិក្សានា​ឱកាសនេះដែលជា​ជំនួយ​ឧបត្ថម្ភដ៍ថ្លៃថ្លាវាបានបង្ហាញអំពីទឹកចិត្តសប្បុរសដ៍ល្អក្នុងការបរិច្ចាកធនធានមួយ ក្នុងការផ្តល់​ជាប្រយោជន៍ដល់សិស្សានុសិស្ស នៅក្នុងសហគមន៍ ស្របតាមទិសដៅកំណែទម្រង់រ​បស់ក្រសួង​អប់រំ យុវជន និងកីឡា គឺទី១.សមធម៌នៃការចូលរៀន ២.គុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ និងទី៣.ការកសាងសមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ដែលកំពុងផ្តោតទៅលើវិធានការនានា ដើម្បីជ​ម្រុញឱ្យមាតា បិតា សិស្ស ក្នុងសហគមន៍ ចូលរួមកាន់តែច្រើនក្នុងការគ្រប់គ្រង និងអភិវឌ្ឍសា​លា​រៀន ក្នុងការលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សនៅគ្រប់កម្រិត។ 

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានផ្តាំផ្ញើដល់​លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ត្រូវចូលរួម​ថែទាំ​សាលាអោយបានជាប់គង់វង្សយូរអង្វែង និងធ្វើការជម្រុញអោយកូន ក្មួយ អោយមករៀនអោ​យគ្រប់ៗគ្នាផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button