ព័ត៌មានជាតិ

ប្រជាពលរដ្ឋរិះគន់មន្ត្រីអន្តោប្រវេសន៍ ច្រកទ្វា អន្តរជាតិប៉ោយប៉ែត អនុវត្តន៍ច្បាប់មិនស្មើភាព រវាងអ្នកមាន និងអ្នកក្រ

(បន្ទាយមានជ័យ)៖ប្រជាព ល រដ្ឋដែលធ្វើដំណើរ ចេញចូលក្នុងទឹកដីថៃ ទាំងទេ សចរណ៍ និងអាជីវករ បាន សម្តែងការហូសចិត្តទៅ លើម ន្ត្រីអន្តោប្រវេ សន៍ច្រកទ្វា អន្តរ ជា តិ ប៉ោយប៉ែត ដែល បានយកលុយ តាម ការនឹ កឃើញ ទៅលើកា របំពេញបែបបទ ផ្សេងៗ ទាំង ប៉ាស្ព័រ បរិ ផាស ។យ៉ា ណាមិញដូ ចជាប៉ា ស្ព័រ ចេញចូ លតម្រូវ ឲ្យបង់ លុយក្នុង ១នាក់១ ០០ បាត(ប្រាក់ថៃ) បើ ពលរដ្ឋមាន ការតវ៉ា ប្រើពាក្យ មនោ ស ច្ចេត នា សុំថ្លៃ ការហ្វេ គុយទាវ ។ចំ ណែកបរិផា សវិញចូ លប្រថាប់ត្រា ជា លើដំបូង (ថ្មី)គឺ តម្រូវ ឲ្យ បង់ លុយ ក្នុង មួយនា ក់(១ក្បាល) ១០០ បាត (ប្រាក់ថៃ ) ប្រថា ប់ត្រាលើ កទី ២ យក ៥០បាត ចូល ស្នាក់ នៅ បា ន តែពី យប់ បីថ្ងៃតែប៉ុណ្ណោះ ។សូមជំរា បផងដែ រថា កា រយក៥ ០បាត នេះ ដោយ សារ តែ មាន ការ រើបំ រាស តវ៉ា ពីប្រជា ព លរដ្ឋ បើពុំដូច្នេះ ទេគេ នឹង យក រហូតទៅ ដល់៧០ បាតឯណ្ណោះ ។

សូមបញ្ជាក់ផ ងដែរថា តាមសេចក្តីរាយ ការណ៍បាន ឲ្យដឹង ថា កាល ពីថ្មីៗនេះ ប្រជាព លរដ្ឋថៃ បាន លើក គ្នាត វ៉ា នៅអគ្គកុង សុលកម្ពុ ជាប្រចាំខេត្តស្រះកែវ ប្រទេ សថៃ ឲ្យជួយ សម្រួល ពាក់ព័ន្ធទៅនឹង ការ ចេញចូលបំពេញបែបបទ ត្រូវ បាន មន្ត្រីច្រកទ្វាអន្ត រជាតិ ប៉ោយប៉ែត(ខាងកម្ពុជា) យកលុយពី ពួកគេ រហូតទៅ ដល់២០ ០បាតឯណ្ណោះ រីឯកា រស្នាក់នៅវិញ បា នតែ ពីយប់ បីថ្ងៃដូច ពលរដ្ឋខ្មែរ ដែរ តែ ក្រោ យមកក៏ស្រាប់តែមា នការសម្របសម្រួល រហូត ទទួលបានជោគជ័យ ពោលគឺសម្រាប់ពល រដ្ឋថៃ ស្នាក់ នៅខាងកម្ពុជាបានរ យះពេល១សប្តាហ៏។ទាំង នេះស បញ្ជាក់ ឲ្យឃើញថា កា របំ ពេញបែ បបទ ចេញ ចូល ហាក់បី ដូចជាគ្មាន ស្មើភាពគ្នា រវាងប្រជាជនកម្ពុជានិ ងថៃ។
គួរម្លឹកផង ដែរថា ការមិនទាន់មានជំ ងឺកូវីដ សម្រា ប់ការប្រថាប់ត្រាបរិ ផាស សម្រា ប់ប្រ ជាពលរដ្ឋ ខ្មែរ ចូល ស្នាក់នៅ ក្នុងទឹកដី ថៃ បាន មួយ ខេត្ត រយះ ពេល មួយ សប្តាហ៍ ឯណ្ណោះ តែបច្ចុប្បន្ន នេះ បា នតែពី យប់ បីថ្ងៃតែ ប៉ុណ្ណោះ ធ្វើ ឲ្យពួកគាត់ជួប ការលំបាក ព្រោះថាចំណាយលុយច្រើន ភ្លេចខ្លួន ដល់ថ្ងៃ ចេញមក ប្រថាប់ត្រា ត បើ ហួស គេនឹងធ្វើការ ផាករហូតទៅដ ល់៥០០បាតឯណ្ណោះ ម្យ៉ាងវិញទៀត បរិផាស(ប័ណ្ណឆ្លងដែន)ក៏ឆាប់អស់ ពិបាក់ក្នុងការធ្វើ ថែមទៀត។

អាជីវករលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ មានការងឿងឆ្ងល់ថា កាលមិនទាន់មានជំងឺឆ្លងកូវីដ ពលរដ្ឋចូលព្រឹក ចេញល្ងាចខ្លះចង់ចេញចូល១ថ្ងៃប៉ុន្មានដងក៏បាន ដោយប្រើកា តចូលមួយ ដង ចំណាយ ត្រឹមតែ ១០០ ទៅ២០០រៀល តែប៉ុណ្ណោះ តែប ច្ចុប្បន្នស្ថានភាព នៃការឆ្លង ក៏ បានធូស្បើយច្រើ ន ហើយ ខ្លះមិនទាំងពាក់ម៉ាសផង បែជានូវតែរឹត បន្តឹងសម្រាប់ពលរដ្ឋខ្មែរ មិនព្រមធ្វើកាតដូ ចដើ មវិញ ។ពួកគាត់សួរថា តើបរិផាសដែលមាន សិទ្ធដើរ ហើររហូតដ ល់១ខេត្ត មាន យន្តការពារមិន ឲ្យឆ្លងជំងឺ កូវីដឬ ចំណែកកាតចូលព្រឹកចេញពេលល្ងាច មានសិទ្ធដើរហើរបានត្រឹមតែផ្សាររោងក្លឿ ហ្នឹងវា ប្រឈមនឹងការ ឆ្លង ឬ។

រឿងដាច់ដោយឡែក សម្រាប់ពលរដ្ឋចេញចូល ដោយឆ្លង កាត់ប៉ុស្តិ៍កណ្តាល របស់អន្តោប្រវេសន៍(បា រ៉ាស) នៅចំ ណុ ចរង្វង់មូលវិញ មន្ត្រីអន្តោប្រវេសន៍ ធ្វើព្យុះភ្លៀងតាមអំពើចិត្ត សូម្បីពលរដ្ឋខ្លះជិះម៉ូតូដឹកកូន និងរបស់របរសំ ពីង សំពោងក៏មិនយោគយល់ ឲ្យចុះដើរ រថយន្តសេរីទា បក៏មិ នអនុញ្ញាត ឲ្យ ចូល សុខ ចិត្ត ឲ្យ ថយក្រោយ មនុស្សធ្វើដំណើ រជាមួយចុះដើរ តែបើខ្សែធំ អ្នកមានលុយ ឡានទំនើប ចេញចូលដោយសេរីគ្មានការត្រូតពិនិត្យផង នេះមិនខុសពីពាក្យចាស់លោកពោលថា”មានលុយ មាន ខ្សែ ចង់បានឬធ្វើអ្វីៗបានតាមចិត្ត មនុស្សដូចគ្នាតែវាសនាខុសគ្នា”។ដូច្នេះស្នើ ឲ្យលោក ឧត្តមសេ នីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ពិនិត្យ មើ លមន្ត្រីក្រោមឱវ៉ាតផងទាន ពិសេ សថ្នាក់ ដឹកនាំនគរបាលអន្តោប្រវេសន៍តែម្តង ដើម្បី ឲ្យប្រ ជាព លរដ្ឋទទួលបា នការជឿជាក់ និងមាន ទំនុក ជៀសវាងការខឹងគោវ៉ៃរទេះ។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាព យើង មិនអាចសុំកា របំភ្លឺណា មួយពីមន្ត្រីពាក់ព័ន្ធបាននូវឡើយទេ ដោយទូរស័ព្ទ ទៅ លោក នាយប៉ុស្តិ៍ មិនចូល នាយ រងផ្នែកក៏មិន ចូល។តែទោះ យ៉ាងនេះក្តីអង្គភាពយើងរងចាំការបកស្រាយ បំភ្លឺ ពីសាមីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button