ព័ត៌មានជាតិ

លោកជំទាវឧកញ៉ាម៉ៅម៉ាល័យ កែ គឹមយ៉ាន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស​មិទ្ធផល​នានាក្នុងវត្ត​ទម្លាប់រង្សី ក្នុងស្រុកព្រះ​នេត្រព្រះ

(បន្ទាយមានជ័យ)៖សមិទ្ធផល​នានាក្នុងវត្តទម្លាប់រង្សី ឃុំប្រាសាទ ស្រុកព្រះ​នេត្រព្រះ​ខេត្តបន្ទា​យមា​នជ័យ រួមមា​នក្លោងទ្វារ ស្រះទឹក របង ផ្លូវបេ​តុង រូបសំណា​កនិងរូ​បសត្វទាំង១២ ត្រូវបានរៀប​ចំ​ពិធីកា​ត់ខ្សែបូរឆ្លង នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំ​ទាវឧកញ៉ា​ម៉ៅម៉ា​ល័យ កែ គឹមយ៉ាន។

 

បន្ទាប់ពីលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ​ឡើងមាន​មតិស្វាគមន៍ និងរាយការណ៍រួចមក លោក អោម ចន្ថា អភិ​បាលរងខេត្តបន្ទាយ​មានជ័យបានមានប្រសាសន៍ថា ក្រោយទទួលបា​នសន្តិ​ភាព​ពេញលេញឆ្នាំ១៩៩៨ ក្រោម​នយោបាយ ឈ្នះឈ្នះ របស់ប្រមុ​ខរាជរដ្ឋាភិបាល ដែល​មានសម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទម្រាំ​មានកា​រអភិវឌ្ឍដូចស​ព្វថ្ងៃនេះ ទាំងរដ្ឋបា​លខេត្ត អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ព្រះតេជគុណ​គ្រប់​ព្រះអង្គ លោកគ្រូ អ្នកគ្រូ លោកតា​ លោកយាយ ប្រជាពល​រដ្ឋរបស់​យើងបានរួបរួមសាមគ្គីគ្នា និងមា​នការព្យាយាម តស៊ូពុះ​ពារគ្រប់ឧបសគ្គក្នុង​ការក​សាងជីវភាពរស់នៅកសាងភូមិ​ស្ថាន វត្តអារាម​ដែល​ត្រូវបំភ្លេចបំផ្លាញស្ទើរគ្មានស​ល់​ពីសម័យខ្មែរក្រហមប៉ុលពត នឹងខិតខំធ្វើស្រែ​ចំការចិញ្ចឹម​ជីវិតប្រកបដោ​យសេចក្ដីសុខ ក្សេមក្សាន្តរហូតមកទ​ល់សព្វថ្ងៃនេះ។

 

ជាក់ស្ដែងនៅទីនេះ ​ពីសម័យសង្គ្រាម ក៏​ជាស​មរភូមិមុខ និងជាកន្លែងប្រយុ​ទ្ធដ៏ក្ដៅគគុករ​វាងកង​ទ័ពរាជ​រដ្ឋាភិបា​ល និងកងទ័ពខ្មែរក្រហម ដែល​ឡើងពី​តំបន់ទន្លេ​សាបនៃខេត្តបាត់ដំបង ធ្វើអោយ​ស្លាប់ខ្មែរ​រាប់​ពាន់ម៉ឺ​ននាក់ ដោយសារតែ​ការលាបពណ៌ និងប្រកាន់បក្សពួក និងរបបនយោ​បាយនឹង​ធ្វើឲ្យប្រជា​ពលរដ្ឋរងទុក្ខវេទ​នាគ្មានស្រាក​ស្រាន្ត។

 

ជាមួយគ្នានោះលោក អោម ចន្ថា បានសម្ដែងនូវ​ការកោតសរ​សើរនិងអំ​ណរគុណចំ​ពោះប្រជាពុទ្ធបរិ​ស័ទ សប្បុរសជនក្នុងនិងក្រៅប្រទេស ដែលមានសទ្ធាជ្រះថ្លាចូល​រួមជួយកសាង​សមិទ្ធផលនា​នាជាច្រើន​ក្នុងវត្ត ទម្លាប់រង្សីនេះ សម្រាប់ផ្ដល់​ប្រយោ​ជដល់ព្រះសង្ឃប្រើប្រាស់ ក៏ដូចជាការចូលរួម​លើកស្ទួយ​ផ្នែ​កព្រះពុទ្ធសាសនា ដែលគេចាត់ទុកថាជាសាសនានៃសុខសន្តិភាពនោះ។ ចុងក្រោ​យគណៈអធិ​បតីបានធ្វើការបំពា​ក់គ្រឿង ឥស្សរិយស មុនី ​សារាភ័ណ ថ្នាក់មហាសេនា ដល់ព្រះតេជ​គុណ សប្បុរសជន និ​ងលិខិតថ្លែងអំណរគុណ។

 

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចូល​រួមចំនួន៤២០នាក់ ត្រូវបានទទួលនូវអំ​ណោយមនុស្សធ​ម៌ពីសំណា​ក់​លោកស្រី មួង ផុន ព្រមទាំ​ងកូនចៅនៅក្រុងប៉ោយ​ប៉ែត ដោយម្នាក់ៗទទួលបាន អង្ករ ១៥គីឡូ​ក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,មុង១ ,ភួយ ១ ,សារុង១ ,ក្រមា ១ ,អាវ១ និងថវិកា ចំនួន៥ពាន់ផ​ងដែររៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button