ព័ត៌មានជាតិ

អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួច នៅ​ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖កម្លាំងមូលដ្ឋា​នកងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែត កាលពីវេលា​ម៉ោ​ង១៣និង​៤​៧​នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឃា​ត់ខ្លួនជ​នសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ដែល​បាន​ប្រព្រឹត្តកា​លពី​វេលា​ម៉ោង០​៤​និង​៤០នាទី ថ្ងៃខែខា​ងលើ នៅ​ចំណុច​មន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ស្ថិតក្នុង​ភូមិប្រជាធម្មកើត សង្កាត់អូរឬ​ស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការ​ឃាត់ខ្លួ​នជនសង្ស័យនេះបាន​ធ្វើឡើងតា​មពាក្យបណ្តឹងរបស់ជន​រងគ្រោះឈ្មោះ សុខ លេង ភេទស្រី អាយុ​២​៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹ​ងថា ជនសង្ស័យមាន​ឈ្មោះ នង សុវណ្ណដង់ ​ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោ​យប៉េត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលថ្ងៃទី២១ ខែធ្នូ ជនសង្ស័យ បានធ្វើ​សកម្មភាព​លួចទូរ​ស័ព្ទរប​ស់ជ​នរងគ្រោះ ខណៈពេលជនរងគ្រោះ​កំពុងសម្​រាកព្យាបាល​នៅក្នុងមន្ទីរ​ពេទ្យបង្អែក​ប៉ោយប៉ែត ពេល​នោះជនរ​ងគ្រោះ​បានឃើញទា​ន់ ក៏ស្រែកឆោឡោ ប្រាប់​សន្តិសុខ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យបានភ្លាមៗ បន្ទាប់មកកម្លាំ​ងកងរាជ​អាវុធហត្ថ​ក្រុងប៉ោយ​ប៉ែតបាន​ចុះទៅ​ដល់កន្លែង​កើតហេតុ នឹងបា​ននាំខ្លួនជ​នសង្ស័យ​រួមទាំងវត្ថុតាង​មកកាន់មូលដ្ឋានក​ងរាជអាវុធក្រុង ដើម្បីធ្វើការ​សួរនាំ និងចំ​ណាត់ការតាមនីតិវិធី។

ក្រោយ​ឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើ​សកម្មភាពចូល​ទៅលួច​ទូរស័ព្ទរបស់​ជនរងគ្រោះពិតប្រាកដមែន។ហើ​យកន្លងមកខ្លួនធ្លាប់បានលួចទូរស័ព្ទ លួច​សម្ភារៈ និ​ងលួចគាស់ផ្ទះ​ជាច្រើន​ដងទៀតផង ។ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាង ជាក់​ស្តែង ទើបកម្លាំង​មូលដ្ឋានអាវុធហត្ថក្រុង កសាងសុំ​ណុំរឿង​បញ្ជូនមក​បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជ​អាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវ​បានកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កង​រាជអាវុធហត្ថ ខេត្តបញ្ជូនទៅ​សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០​២២ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer