ព័ត៌មានសន្តិសុខសង្គម

អង្គភាពសារព័ត៌មានហ្វឺសញូវស៍ ស្នើលោកជា ពិសីអភិបាលខណ្ឌទួលគោក ជួយបង្រាប សង្វៀនជល់មាន់ និងអាប៉ោង ក្នុងសង្កាត់ទឹកល្អក់៣ផង!

ភ្នំពេញ៖ សង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែង បើកឡើងវិញ បន្ទាប់ពីបិទ១រយះខ្លី នៅចំណុចខាងមុខផ្សារម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ម្ចាស់ទីតាំង ទី1ឈ្មោះពេជ្រ ទី2 ឈ្មោះចិត្ត បាននឹងកំពុងបើកឲ្យអ្នកលេងចូលលេងវិញយ៉ាងរលូន។

ប្រជាពលរដ្ឋ មានការសង្ស័យថា ទីតាំងបើកសង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែងនេះ បានបិតមួយរយះហើយ ពេលនេះបើកដំណើរឡើយវិញ ប្រហែលជារត់ការក្នុងមូលដ្ឋានបានហើយមើលទៅបានជាបើកដំណើរការវិញយ៉ាងរលូន ហើយគ្មានអាជ្ញាធរចុះបង្ក្រាបទាល់តែសោះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃសៅរ៍ ទី 18 ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមអ្នកព័ត៌មានយើង បានចុះទៅដល់ទីតាំងកន្លែងខាងលើ ពិតជាមានការបើកលេងល្បែងស៊ីសងជាក់ស្តែងលេងពិតប្រាកដ ហើយប្រជាពរដ្ឋនៅក្បែរនោះបានបញ្ជាក់ដែរថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះ មិនយូរទេ នឹងកើតមានអំពើចោរកម្មដូចជា លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនខាន។

ដូចនេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំឲ្យលោកឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការខណ្ឌទួលគោក គួរតែមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនផង ដើម្បីកុំប្រជាពលរដ្ឋ មហាជនដាក់ការសង្ស័យ និងរិះគន់ចំៗ ទៅលើអាជ្ញាធរមូលដ្ឋាន ដែលមានការឃុបឃិត បើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋាន ដើម្បីទទួលលាភសក្ការៈ។

ប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងបង្កប់នៅក្នុងសង្កាត់ទឹកល្អក់៣ និងបង្ក្រាបបានជាក់ជាមិនខាន ក្រោមការយកចិត្តទុកដាក់ពីលោកអភិបាល រាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button