សង្វៀនមាន់ជល់ និងអាប៉ោងមួយកន្លែង ស្ថិតនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ សុំច្បាប់បើកលេងឬយ៉ាងណា បានជាលោកអធិការមិនព្រមបង្រ្កាបសោះ?

ត្បូងឃ្មុំ ៖ ភាពអសកម្មរបស់មន្ត្រីមានសមត្ថកិច្ចមួយចំនួនតូច ដែលមិនព្រមបង្ក្រាប ទីតាំងសង្វៀន មាន់ជល់ និងអាប៉ោងមួយកន្លែង ដែរកំពុងបើកដំណើរការយ៉ាងរលូន ដោយមិនរំខានពីសម្ថកិច្ច ពីអាជ្ញាធរមូលដ្ឋាន ដែលគ្រប់គ្រងក្នុងដែនដីនោះទេ។
ទីតាំងនោះស្ថិតនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលមានម្ចាស់ឈ្មោះ ហាក់ បានបើកលេងជារាងរាល់ថ្ងៃ ហាក់បីដូចជាសុំការអនុញ្ញាតលេងពីលោកមេប៉ុស្តិ៍ អធិការរួចហើយ បានជាគ្មានការំខានពីមន្រ្តីមូលដ្ឋាន ឬសមត្ថកិ ច្ចពាក់ពន្ធ័សោះ នៅស្រុកក្រូចឆា្ម ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២២ ។
ឬក៏ទីតាំងបនល្បែងនេះ អាងខ្សែធំណាស់ហើយ ទើបបានជាល្បែងស៊ីសងទាំងនេះ ដំណើរការបាន ដោយរលូនគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់បន្តិចណាសោះ សង្ស័យអស់លោកបានទទួល សំណែនសែនព្រេន ខ្លះៗអស់ហើយទេដឹង ឬក៏បានសើមមាត់សើម ក ហើយដឹង ទើបបានជាមិនហ៑ានចុះបង្ក្រាបឬក៏ខ្លាចអំណាចទឹក លុយ ពីម្ចាស់ បន ល្បែង បែរជាបណ្ដែតបណ្ដោយ ឲ្យក្រុមអ្នក ញៀនល្បែងទាំងនោះ ចេញចូលទៅលេងបានដោយសេរី ហាក់បីដូចជាមិនមានការរំខាន ដល់សមត្ថកិច្ច អាជ្ញាធរ ក្នុងមូលដ្ឋានទល់តែសោះ។
គូររំលឹកដែរថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កើត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ ៕
ក្នុងន័យខាងលើនេះ ខាងអង្គភាពហ្វឺស៍ញូស៍ ស្នើសុំលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបសង្វៀនេះផង។