ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ នាំយកបង្គោ​លភ្លើងចំនួន៨ដើ​ម បំពាក់នៅទី​លាន​បា​ល់ទាត់​សា​លាតម្រង់ទិសវិទ្យាល័យ ហ៊ុន​ សែន ខ្លាកូន ក្នុងក្រុង​សិរីសោភ័ណ

(បន្ទាយមានជ័យ)លោកឧត្តមសេនី​យ៍ត្រី បោន ប៊ិន មេ​បញ្ជាការ​កងរាជ​អាវុហត្ថខេត្តបន្ទាយ​មាន​ជ័យ និងមាន​ការចូលរួមពីលោក ឈូ ប៊ុនរឿង ប្រធាន​មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក សុខ ចំណាន នាយកវិទ្យាល័យ ហ៊ុន សែន ខ្លាកូន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បាន​អញ្ជើ​ញក្រុងពាលី លើ​កបង្គោលភ្លើ​ងធំ​ចំនួន០៨ដើ​ម នៅទីលានបាល់ទាត់សាលា​តម្រង់ទិស​វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

បង្គោលភ្លើ​ងទាំង៨ដើ​ម ដែលយកទៅបំពាក់នៅទីលានបាល់ទាត់សាលាតម្រងទិសនេះ ជាអំ​ណោយ​រប​ស់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត ដើ​ម្បីបង្កភា​ពងា​យស្រួល ពេលមានព្រឹត្តិកា​រប្រកួតកីឡាផ្សេងៗ នៅលើ​ទីលានបាល់ទាត់ ស្មៅធម្ម​ជាតិមួយនេះ

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឱ្យដឹងថា ទីលាន​បាល់ទាត់​សាលាតម្រង់​ទិសនេះ បានស្ថាបនា​ឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រ​ធានសហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា ទាំង២៥រាជធានីខេត្ត ដើម្បីបង្កលក្ខណៈ​ងាយស្រួលក្នុង​ការហ្វឹកហាត់រប​ស់កីឡាករស​ហព័ន្ធផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button