ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជួបសំណេះ​សំណាលជាមួយ​ក្រុមម៉ូតូឌុប​កង់៣ ប្រមា​ណជាង១០០នាក់ នៅក្នុងក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖ក្រុមម៉ូតូឌុបកង់៣ ប្រមាណ​ជាង១០០នាក់ ក្នុងក្រុង​សិរីសោភ័ណ គ្រប់គ្រង​ដោយអនុគ​ណៈកម្ម​ការគ្រប់គ្រង​សមាជិក​គណបក្សក្នុងវិ​ស័យសេដ្ឋកិ​ច្ចក្រៅប្រព័ន្ធ ត្រូវបាន​ឯកឧត្តម អ៊ុំ រាត្រី ប្រធា​នគណៈកម្មាធិការគណ​បក្សខេត្តបន្ទាយមានជ័យ អញ្ជើញជួប​សំណេះ​សំណាល ។ពិធី​សំណេះ​សំ​ណាល​នេះ ធ្វើនៅប​រិវេណទីស្នា​ក់ការគ​ណបក្សប្រជា​ជនកម្ពុជា ខេត្តប​ន្ទាយមានជ័យ នារសៀលថ្ងៃទី​៣១ ខែឧស​ភា ឆ្នាំ២០២៣ ដោ​យមាន​កា​រអញ្ជើញចូ​លរួមពី​លោក​ជំទាវ នួម​ សុភ័ណ អ្នក​តំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមា​នជ័យ។

ជាមួយនឹងពិធី​សំណេះ​សំណាលនេះ​ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា៖ ការជួប​ជុំនា​ពេលនេះ​ពិតជាសំខា​ន់ណាស់ក្នុងគោ​លបំណង គឺដើម្បីសម្របសម្រួល​ឲ្យបងប្អូនរកស៊ីទ​ទួល​ទានប្រ​កបរបរ​រត់ម៉ូតូកង់៣នេះ និងដើម្បីចង់ដឹងពីសុខទុក្ខ និងសុខសុវត្ថិភាព​របស់បងប្អូន​ក្នុងកា​រចេញរក​ស៊ីទទួល​ទានក្នុងក្រុង​សិរីសោភ័ណ្ឌយើង ក៏ដូចជា​ក្នុងការធា​នានៅសុវត្ថិភាពជូន​បងប្អូន​ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមជាប្រធាន​គណៈកម្មាធិការគណបក្សខេត្ត សូមចូលរួមគាំ​ទ្រជាមួយក្រុម​ម៉ូតូឌុប​កង់៣ និងសូ​មធ្វើការ​ណែនាំដល់បងប្អូនក្រុមម៉ូតូឌុបកង់៣ ត្រូវបន្តរួមគ្នាការ​ពារដាច់ខា​តនូវសុ​ខសន្តិភាព ស្ថិរភាពនយោ​បាយ សណ្តាប់​ធ្នាប់សង្គម ទប់ស្កាត់នូវរាល់​ការបង្កចលាចលរ​បស់ក្រុ​មជ្រុលនិ​យមបំផ្លើសបំផ្លៃ​ប្រវត្តិសាស្រ្តក្នុងចេតនា​ទុច្ចរិតបន្ទុចបង្អាក់ដល់​ការអភិវឌ្ឍប្រ​ទេសជាតិ និង​បន្តទំនាក់ទំនងល្អ ជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងសមត្ថកិច្ចពា​ក់ព័ន្ធទាំង​អស់ ដើម្បីធា​នាបាននៅ​សុខសុវត្តិភាព។ ជា​ពិសេសត្រូវរួមគ្នាគាំទ្រ បោះឆ្នោតជូនគណ​បក្សប្រជា​ជន​កម្ពុជា ឈ្នះឆ្នោ​តជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យទី២៣ ខែក​ក្កដា ឆ្នាំ២០២៣ខាង​មុខនេះ។

ចុងបញ្ចប់ពិធីសំ​ណេះសំ​ណាលឯកឧត្តម ​លោកជំទាវគ​ណៈអធិបតី បានផ្តល់ជូនអំណោយ​របស់ឯកឧត្ដ​មបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមអ្នករត់ម៉ូតូកង់៣ រួមមាន៖ អង្ករ២៥គីឡូក្រាម,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១ដុំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button