ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេងអញ្ជើញចុះពិនិត្យមើលស្ថានភាពដីនៅតំបន់វាលក្រោម(តំបន់២និងតំបន់៣)ក្នុងភូមិសាស្ត្រចំនួន៣

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយ កម្មសំណង់និងសូរិយោដី ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត អញ្ជើញចុះពិនិត្យមើលស្ថានភាពដីនៅតំបន់វាលក្រោម(តំបន់២និងតំបន់៣)ក្នុងភូមិសាស្ត្រចំនួន៣ គឺភូមិសាស្រ្ដស្រុកមោងឫស្សី ភូមិសាស្រ្ដស្រុកសង្កែ និងភូមិសាស្រ្ដស្រុកឯកភ្នំ ដែលបងប្អូនអាស្រ័យផលយូរហើយ និងតំបន់ខ្លះទៀតជាភូមិចាស់របស់បងប្អូន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button