ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ចុះដឹកនាំ និងចូលរួមដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី សមាជិកយុវជនគណកប្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ចុះដឹកនាំ និងចូលរួមដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៥ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយឯកឧត្ដមបានអំពាវនាវដល់ក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថាសូមអញ្ជើញចូលរួមដង្ហែនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបានទាំងអស់គ្នាដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមបើកយុទ្ធនាការនេះ។
ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានអញ្ជើញចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ មាននៅតាមបណ្ដារឃុំ-សង្កាត់ទាំង៦៧ នៃ៩ស្រុក-ក្រុងខេត្តបន្ទាយមានជ័យ ដោយគណប្រជាជនកម្ពុជាចេញដំណើរធ្វើយុទ្ធនាការឃោសនាយ៉ាងគគ្រឹកគគ្រេង ផុលផុសជាទ្រង់ទ្រាយមធ្យម និងធំ។
លោក ហ៊ី គឹមសេង ប្រធានគណៈកម្មាធិការរៀបជាតិចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ (គជខ ឬPEC) បានប្រាប់កាសែតរស្មីកម្ពុជាថា៖ ដូចកម្មវិធី ឬសេចក្តីជូនដំណឹងរបស់គណបក្សនយោបាយនានាដែល គជខ ទទួលបាន គឺនៅព្រឹក ថ្ងៃត្រង់ និងរសៀលថ្ងៃទី២១ ខែសភា ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជានឹងបើកសម្ពោធការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី០៥នេះ នៅខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ សម្រាប់ខេត្តបន្ទាយមានជ័យមានចំនួន ១១ គណបក្សនយោបាយចូលរួម។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button