ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ អញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសទទួលស្គាល់និងបញ្ជូលសមាជិក សមាជិ​កា​ថ្មី ចំនួន ១២៥នាក់ នៅទីស្នាក់កា​រគណបក្សប្រជាជន ឃុំតាបែន

ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២​០២៣ លោក សិទ្ធិ ឡោះ សមាជិកអ​ចិ​ន្ត្រៃយ៍គ​ណៈកម្មាធិការគណបក្សខេត្ត និងជាប្រធា​នក្រុមការងារខ២​៧ ចុះជួយស្រុកស្វាយចេក បាន​អញ្ជើញជាគ​ណៈធិតបីក្នុងពិធីប្រកា​សទទួលស្គាល់និងបញ្ជូលសមាជិក សមាជិកាថ្មី ចំនួន ១២៥​នាក់​ តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការនៃគណបក្សប្រជាជនឃុំតាបែនលេខ ០០៤ សស​រ.គបឃ.តប ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ឃុំតាបែន ស្រុកស្វាយចេក ដោយមានការចូលរួមពីលោក លឿង សុភក្តិ ប្រធានគណៈកម្មាធិ​ការគណបក្សស្រុកស្វាយចេក លោក ដា តឹង ក្រុមប្រឹក្សាស្រុកស្វាយចេក និងប្រធានក្រុមការងារចុះជួយឃុំតាបែន លោក.លោក​ស្រីប្រធាន អនុប្រធាន បក្សភូមិ/ឃុំ ប្រធាន​អនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំ/ភូមិតា​បែនជាច្រើននាក់ផងដែរ។

នាឱកាស​នោះ លោក សិទ្ធិ ឡោះ ក៏បានពាំនាំមតិផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ចំពោះសមាជិក សមាជិការបក្សថ្មីទាំងអស់ និងបា​នថ្លែងអំណរគុ​ណដល់សមាជិក សមាជិកាថ្មីចំនួន ១២៥នាក់ ដែលបានស័គ្រចិត្ត​ចូមករួមរស់ក្នុងជីវ​ភាពនយោបា​យជាមួយគណបក្សប្រជាជន ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួ​យដែលដឹកនាំ​ដ៏ត្រឹ​មត្រូវសុចរិត យុត្តិធម៌ និងសុឆន្ទៈ ក្នុងការប្រមូល​ផ្ដុំកម្លាំងសាមគ្គីរបស់ជាតិ ចង់ប្រមូលផ្តុំ យុវជន យុវនារី ដែលជា​សរសៃឈាមរបស់ជាតិ ។

ជាមួយគ្នានោះដែរលោក សិទ្ធិ ឡោះ​ ក៏បានគូសបញ្ជាក់ថា រ​យៈពេល៤៤ឆ្នាំផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ កម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានជម្នះ រាល់ឧបស័គ្គ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្ត ជាច្រើន ក្នុងនោះស​ង្រ្គោះប្រជាពលរដ្ឋពីគ្រោះប្រល័យពូជសាសន៍ ការពារបានយ៉ាងរឹងមាំ នូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរ​ណភាពទឹកដី ខឿនសន្តិសុខជាតិ និងស្ថិរភាពនយោបាយ និងសុខដុមរមនារបស់ប្រជាជន នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិនិងសេចក្តីថ្លៃថ្នូរ។

ទន្ទឹមគ្នា​នោះ លោក សិទ្ធិ ឡោះ ក៏បាន​នាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវឧកញ្ញ៉ា អគ្គមហាឧបាសិការពុទ្ធសាសនូបត្ថមក៏ បណ្ឌិ​ត ម៉ៅ ម៉ាល័យ ជូន សមាជិក សមាជិកាចំនួន ១២៥នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ចំនួន ១០,០០០រៀល (មួយម៉ឺ​នរៀន) ផងដែរ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer