ព័ត៌មានជាតិ

បញ្ជាការដ្ឋានកងរា​ជអាវុធហត្ថខេត្តប​ន្ទាយមានជ័យ បិទវគ្គ ហ្វឹកហ្វឺន ការពារ​សន្តិសុខ រក្សា​សណ្តា​ប់ធ្នាប់ ប្រចាំ​ឆមាស​ទី១ ឆ្នាំ២០២២

(បន្ទាយមានជ័យ)៖លោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុហត្ថខេត្ត​បន្ទាយ​មានជ័យ​ អញ្ជើ​ញជាអធិបតី​ក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺន ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមា​សទី១ ឆ្នាំ២០២២ដែលមានរយៈពេ​ល១ខែ ត្រូវបា​នបិទបញ្ចប់នៅព្រឹកថ្ងៃទី១៨ ខែឧស​ភា ឆ្នាំ ២០២២ ។ពិធីនេះធ្វើឡើ​ងនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ប​ន្ទាយមានជ័យ ។

 

លោកវរសេនីយ៍​ឯក វ៉ាន់ លីហោ មេបញ្ជា​ការរងកងរាជអាវុធហត្ថខេត្ត ទទួលផែន​ហ្វឹកហ្វឺនបា​នឱ្យ​ដឹងថា មេរៀនដែលយោធា​ចារ្យយកមកធ្វើ​ការហ្វឹកហាត់មានដូចជា៖ មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការ​រក្សាសណ្ដាប់ធ្នាប់ ក្នុងនោះមានដូចជា៖ ការប្រើប្រាស់ដំបងខែល និងអាវុធរក្សា​សណ្ដាប់ធ្នាប់ ​ដើម្បីការពារបាតុកម្ម ។ល។ បន្ថែមពីនោះ​គឺរៀនទ្រឹស្ដី ស្ដីពី បទវិន័យទូទៅ​សម្រាប់​កងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់​យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាល​ជាតិ និ​ងភ្នាក់ងា​រសន្តិ​សុខបោះឆ្នោត ក្នុងដំណើ​រការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌ។

 

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវអំណរ​គុណដល់​កងកម្លាំង​ជាសិក្ខាកាម ដែលបានវគ្គហ្វឹក​ហ្វឺនយ៉ាងយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈ រយៈពេលពេ​ញ១​ខែកន្លងមកនេះ។

 

លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុហត្ថខេត្ត ក៏បានបញ្ជាក់ទៀតថា ក្នុងនាមកង​កម្លាំង​ត្រូវ​ប្តេជ្ញា​ការពារសន្តិសុខ ជូនជាតិមាតុភូមិ ការពារសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យបានល្អ។ កងទ័ព​ត្រូវរួមចិត្តថ្លើ​មគ្នា ដើ​ម្បីសម្រេចនូវកិច្ចការ​ការពារសន្តិសុខជូនជាតិមានតុភូមិ ក្នុងស្មារតីនេះ​សូមគ្រប់ក​ងកម្លាំងទាំងអស់ត្រូវប្តេជ្ញាធ្វើ​ឲ្យបាន។

 

លោក ឧត្ដមសេនីយ៍​ត្រី ក៏បានបញ្ជាក់ថា ភាពរឹងមាំរបស់កងកម្លាំង គឺកើ​តចេញពីការរួបរួមគ្នា សា​មគ្គី សហការគ្នា យល់ពីតួនាទីភារកិច្ចរប​ស់ខ្លួន ដោយមិនត្រូវយកតួនាទីក្នុងនាមជាមន្ត្រី យុត្តិធម៌ ទៅ​ប្រព្រឹត្តនូវអំពើ​រដែលផ្ទុយនឹងច្បាប់នោះទេ។ បើ​មានមន្ត្រីយុត្តិធម៌ណា​ប្រព្រឹត្តខុសនឹងច្បាប់ អង្គ​ភាព គឺមិនការពារឡើ​យ ត្រូវអនុវត្តតាមនីតិវិធី ។

 

សូមបញ្ជាក់ផងដែរថា ក្នុងពិធីបិទវគ្គ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ​២០២២ក៏មានការសម្តែងនូវមេរៀន​សំខាន់ៗ ចំនួន៤មេរៀន រួមមាន៖

ថ្នាក់កងអនុសេនាធំធ្វើ​ការរុញច្រានក្រុមបាតុករ និងវាយលុកក្រុមបាតុករ ចាប់យក​មេក្លោង​បាតុករ ។

សម្ភារៈ​ចាប់ជនបង្ក មានកាំបិត និងដំបង ។

អាវុធហត្ថជិះម៉ូតូ​ដេញចាប់ជនសង្ស័យ។

បង្ហាញក្បាច់គុណផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button