ព័ត៌មានជាតិ
ឯកឧត្តមអភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមេសាឆ្នាំ២០២២
![](https://firstnewsexpress.com/wp-content/uploads/2022/05/280016496_310203507954665_8825367954659203215_n-780x470.jpg)
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមេសា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ ដើម្បីរួមគ្នាត្រួតពិនិត្យពិភាក្សា និងធ្វើការដោះស្រាយនូវចំណុចដែលខ្វះចន្លោះនោះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរក្រុង-ស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមគាំទ្រអនុវត្តន៍នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងបម្រើសេវាទូទៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយភាពស្មោះត្រង់ ត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ឯកឧត្តមបានក៏បានជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅឯមូលដ្ឋានខ្លួនឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ពោលគឺយើងមិនត្រូវទុកឱ្យរាល់ប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ អូសបន្លាយយូបានឡើយ ត្រូវដោះស្រាយឱ្យបានចប់ទាន់សភាពការណ៍ទើបជាការប្រសើរ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្នុងនាមអាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ គឺត្រូវតែបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច ទៅតាមទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត ត្រូវរួមគ្នាត្រួតពិនិត្យពិភាក្សា បញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្ត និងការដោះស្រាយ ដើម្បីរួមគ្នាកែលម្អ ដោះស្រាយឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្នុងទិសដៅបម្រើជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ស្ដាប់រាល់សារ និងអនុសាសន៍ល្អៗរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសិក្សារៀនសូត្រ និងអនុវត្តតាមឱ្យស្របទៅនឹងទិសដៅការងាររបស់ខ្លួនដើម្បីទទួលបានវឌ្ឍនៈភាពការងារកាន់តែល្អប្រសើរឡើងផងដែរ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែមេសានេះ គឺមានរបៀបវារៈចំនួន ៨សំខាន់ៗ ដើម្បីដាក់ជូនអង្គប្រជុំ ធ្វើការពិនិត្យ ពិភាក្សា ឡើងរាយការណ៍ ព្រមទាំងបានផ្សព្វផ្សាយនូវសេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តនានាជាច្រើនទៀត។
![](https://z-p3-scontent.fpnh18-3.fna.fbcdn.net/v/t39.30808-6/280016496_310203507954665_8825367954659203215_n.jpg?stp=dst-jpg_p526x395&_nc_cat=105&ccb=1-6&_nc_sid=8bfeb9&_nc_eui2=AeES6kkOEVlvEqX5IYrdJ2Hb72Won4avW4DvZaifhq9bgHZk5IUTH9O0_4bncH9ShdpCiHaFBzTcYSr9tRc74Yzx&_nc_ohc=uHxPu7PKr-cAX9khOm9&_nc_zt=23&_nc_ht=z-p3-scontent.fpnh18-3.fna&oh=00_AT-Is-jvLhnTYMojgUeIlkkpZGbZ5m4mAGy7kSLdUmLTug&oe=6279712F)
![](https://z-p3-scontent.fpnh18-1.fna.fbcdn.net/v/t39.30808-6/280058313_310203671287982_8630591272221271933_n.jpg?stp=dst-jpg_p526x395&_nc_cat=107&ccb=1-6&_nc_sid=8bfeb9&_nc_eui2=AeGNeyZntTauVfRMeXuETrRaBN8Wff3bSOME3xZ9_dtI41EMfZSurw4Dixtw67aAQGyLz10Xju7bAlL7Q09TLH6D&_nc_ohc=DS3LgVyvokcAX96WfFG&tn=sdEMlIY_JbazTY75&_nc_zt=23&_nc_ht=z-p3-scontent.fpnh18-1.fna&oh=00_AT_Q5z8krvTNywKvMObkQuts4-ZF1fHBe0edET771R13xA&oe=62797763)
![](https://z-p3-scontent.fpnh18-3.fna.fbcdn.net/v/t39.30808-6/279862289_310204441287905_6662158784195458146_n.jpg?stp=dst-jpg_p526x395&_nc_cat=105&ccb=1-6&_nc_sid=8bfeb9&_nc_eui2=AeENhKLCev91kAJLwribVh3YS8-HGfZk--BLz4cZ9mT74NLe_z8CPxxLnEWQSV7SBxJohPWSVDtY1j-UBN1-u1ju&_nc_ohc=Dh3UG4-1l68AX_Qg-Yl&_nc_oc=AQmaTWgDADHHwSX71mbUC1zqr3ZNDKT9MUbtZ2TA_SBcl1h4xDbf2PTRJc3YXstsrIM&_nc_zt=23&_nc_ht=z-p3-scontent.fpnh18-3.fna&oh=00_AT_rgXOik6bvzrczmiIRIUL6uYByEkg_XS2krXL5sfknMg&oe=6279FE9B)
![](https://z-p3-scontent.fpnh18-1.fna.fbcdn.net/v/t39.30808-6/280126210_310204544621228_2774072835938355654_n.jpg?stp=dst-jpg_p526x395&_nc_cat=107&ccb=1-6&_nc_sid=8bfeb9&_nc_eui2=AeHcDWU2VeLtr5T_MlO_3JkbH08tmGiH51QfTy2YaIfnVGoOCyiBKLVH2vWMm40e0cQKoc8w9e_shhlczc2hvnGn&_nc_ohc=jjSGy8eSFcAAX_thQIt&_nc_zt=23&_nc_ht=z-p3-scontent.fpnh18-1.fna&oh=00_AT-0925ZGFmZmJa78mK2bzIjA_E6U1aa_xWOoc4QU-_5gw&oe=6279A86A)
![](http://dnn-news.com/wp-content/uploads/2022/05/280036966_310207014620981_614944301155413260_n.jpg)
![](http://dnn-news.com/wp-content/uploads/2022/05/280057758_310203597954656_5475628742108756145_n.jpg)
![](http://dnn-news.com/wp-content/uploads/2022/05/280059330_310206184621064_167062881770906833_n.jpg)