ព័ត៌មានជាតិ

អភិបាល​ខេត្តបន្ទាយមានជ័យ ដឹក​នាំក្រុមកា​រងារ ចុះសួរ​សុ​ខទុក និងនាំ​យកអំ​ណោ​យសម្ដេច​តេជោ​និងសម្ដេ​ចកិត្តិព្រឹទ្ធបណ្ឌិត ចែក​ជូនប្រជាពលរដ្ឋដែល​រងគ្រោះដោយសារ​​ទឹកជំនន់​១៧០គ្រួសារ នៅ​ស្រុក​ភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបា​លខេត្តបន្ទាយមានជ័យ និង​ ឯក​ឧត្តម​ ខេង​ ស៊ុម​ ប្រ​ធា​នក្រុមប្រឹក្សាខេត្ត​បន្ទាយមា​នជ័យ អមដំ​ណើរដោយ លោក​ឧត្តម​សេ​នីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរា​ជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ ​លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់​ប្រតិបត្តិ​ការសឹករងបន្ទាយមានជ័យ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទាខេត្ត ព្រមទាំងក្រុមការងារ នៅថ្ងៃទី១២ ខែ​តុលា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ​​ និងនាំយកអំណោយ​សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដ​ល់ប្រ​ជា​ពលរដ្ឋ ដែលមានមានជីវភាពខ្វះខាត រងគ្រោះ​ដោយសារជំនន់ទឹកភ្លៀង នៅឃុំចំនួន ២ ​មាន ឃុំ​ណាំតៅ ចំនួន៥៥គ្រួសារ និងឃុំស្ពាន​ស្រែងចំនួន១១​៥គ្រួសារ សរុបចំនួន​១៧០គ្រួសារ ស្ថិតនៅ​ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមាន​ជ័យ ។

នាឱកាសនោះឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយ​មានជ័យ​ បានមានប្រសាសន៍ ពាំនាំនូវកា​រផ្តាំ​ផ្ញើសួរសុខទុក្ខពីសំ​ណាក់​សម្ដេចតេជោ និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ជូនចំពោះពុកម៉ែ​បងប្អូនដែល​កំពុងរងគ្រោះដោយសារ​ទឹកជំនន់ជន់លិចផ្ទះ​សំបែង ។ក្រៅពីនេះ​ឯកឧត្តមអភិបាលខេត្ត ក៏បាន​ផ្តាំ​ផ្ញើដល់​ប្រជាពលរដ្ឋ ត្រូវរស់នៅ​ប្របក​ដោយអនាម័យ ជាពិ​សេសក្នុងពេលទឹកជំនន់កំពុងឡើងខ្លាំង ត្រូវមា​នការប្រុងប្រយ័ត្នខ្ពស់ចំពោះ​សុវត្ថិភាព ពិសេសមនុស្សចាស់ និងក្មេងៗ ព្រោះបើ​មានកា​រធ្វេសប្រហែស​វាអាចនឹងកើ​តមានគ្រោះថ្នាក់ណាមួយ ជាយថាហេតុ ។

អំណោយដែ​លត្រូវចែកជូនប្រជាពល​រដ្ឋនាពេលនេះ រួមមាន ឃីត១កញ្ចប់ អង្ករ គ្រឿងឧ​បភោគ បរិ​ភោ​គ​ និងថវិការមួយ​ចំនួនផងដែរ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer