ព័ត៌មានជាតិ

ស្ត្រីម៉េ​ម៉ាយ​ក្រីក្រ រងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់ ទទួលបាន​កា​រឧបត្ថម្ភ​ជាឈើ ស័ង្កសី គ្រឿង​ឧបភោគ​បរិភោគ ថវិកា​និង​មួយ​ចំនួនពីឯ​កឧត្ដម ហ៊ុន ម៉ាណែត និង​លោកជំទាវ

(បន្ទាយមានជ័យ)៖លោកឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ ​កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២បានចា​ត់តាំង លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេ​នាតូចថ្មើរជើ​ងលេខ៥១៤ ដឹកនាំកម្លាំង ចំនួន ២៥នាក់ សហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូ​លដ្ឋាន នាំយក​អំណោយជា​ឈើ ស័ង្កសី គ្រឿងឧ​បភោគបរិភោគ និងថវិកាមួយចំនួន ដែល​ជាអំ​ណោយឯកឧត្តម ហ៊ុន ម៉ាណែត និង​លោកជំទាវ ចុះជួយរុះរើ ជួសជុលផ្ទះ ជូនស្ត្រីមេ​ម៉ាយក្រីក្រ ដែលរ​ងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុង​ភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

 

ដោយមានការយក​ចិត្តទុកដាក់ពី​សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាកា​ររង មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ស័​ង្កសី ដើម្បីរក្សា​ទុកនៅអង្គភាព វរសេ​នាតូចថ្មើរជើ​ងលេខ៥១៤ ត្រៀមសម្រាប់​ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋឡើងវិញ ក្នុង​ប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា។

 

លោក​មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ និងអាជ្ញាធ​រមូលដ្ឋាន បានគោរពថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក និងលោ​កជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួប​គ្រោះ​មហន្តរាយផ្សេងៗ និងសូមឯកឧត្តម និងលោកជំទាវ មានសុខភាពល្អ​បរិបូណ៌ទទួល​ជោគជ័យ​គ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខ​ភាព​នាយករដ្ឋមន្រ្តី នាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button