ព័ត៌មានជាតិ

ចាប់ឃាត់ខ្លួនអតីត​ស្នងការរង​នគរបាល ខេត្តកណ្តាលម្នាក់ តាមដីកាបង្គាប់របស់សាលាដំបូងខេត្ត​ក​ណ្តាល ពីបទប្រើអំពើហិង្សា ទៅលើអ្នក​កាន់កាប់​អចលនវត្ថុ ដោយសុចរិត ដែលបានប្រព្រឹត្តនៅ ក្រុងតា​ខ្មៅ

រាជធានីភ្នំពេញ៖អតីត​ស្នងការរង នគរបា​លខេត្តកណ្តាល​ឈ្មោះ ស្រេង សុខា ត្រូវបានសមត្ថកិច្ចចា​ប់ឃាត់ខ្លួន ហើយបញ្ជូនទៅ​ឃុំនៅពន្ធនាគារ ខេត្តកណ្តាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ក្រោម ការ​ចោទប្រកាន់​ពីបទ«ប្រើអំពើហិង្សា ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុដោយសុចរិត»ដែលបាន​ប្រ​ព្រឹត្ត នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០​២០ យោងតា​ម មាត្រា២៥៣ នៃច្បាប់​ភូមិបាល

 

ការចាប់ខ្លួន លោក ស្រេង សុខា តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក រស់ ផុន ចាន់ និមល ចៅ​ក្រមជំនុំជម្រះ នៃសាលាដំបូង ខេត្តកណ្តាល ដែលបានចេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១

ជន​ជាប់ចោទ ឈ្មោះ ស្រេង សុខា ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់​រយៈពេល ០១ឆ្នាំ៦ខែ ពីបទ«ប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិតប្រព្រឹត្តនៅភូមិកោះគរ សង្កាត់​រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ជាបទល្មើស ព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសស្របតាមបញ្ញត្តិ មាត្រា២៥៣ នៃច្បាប់ ភូមិបាល»

សូមរម្លឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលថ្ងៃទី​២១ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចផ្អាក​ការងារ បណ្តោះអាសន្នលោក ស្រេង សុខា ស្នង​ការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។សេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ បានបង្គាប់​ឲ្យលោក ស្រេង សុខា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីរង់​ចាំ ការសម្រេចរបស់ថ្នាក់​លើជាថ្មី

 

លោក ស្រេង សុខា កាលពីអំឡុងឆ្នាំ២០១៩ ធ្លាប់​ត្រូវបានអង្គភាព​ប្រឆាំងអំពើពុករលួយ បានបើក ការស៊ើបអង្កេតពាក់ព័ន្ធ នឹងករណីជូនថ្លៃបណ្ណាការ ភ្ជាប់ពាក្យរបស់លោក ដោយជូនថ្លៃទឹកដោះ ឱ្យ​ទៅខាងកូនក្រមុំ យ៉ាងច្រើនដ៏សន្ធឹកស​ន្ធាប់ចំនួន ១០ម៉ឺនដុល្លារ ចិញ្ជៀនពេជ្រ និងឡានទំនើប ថែម​ទៀតផង ។ តែទោះជាយ៉ាងណា ក្រោយបើកការស៊ើបអង្កេត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា គឺជាការបង្អួត សម្ញែង ទ្រព្យសម្បតិ្ត តែប៉ុណ្ណោះ តែតាមពិតគ្មានទ្រព្យទេ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button