ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ រួមចំណែក លើក​ស្ទួយ​ជីវភាព​រស់នៅប្រចាំថ្ងៃ របស់កងទ័ព

(បន្ទាយមានជ័យ)៖ក្រៅពីភារកិច្ចស្នូលរប​ស់កងទ័ព ក្រោមការយកចិត្តទុកដាក់របស់ លោក​ឧត្ដ​មសេ​នីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើ​ងលេខ៥១ បានបន្តជំរុញដល់ប​ណ្តាអង្គភាពចំណុះ ការងា​របង្កបង្កើនផល និងចិញ្ចឹមស​ត្វ ដែលជា​ការច្នៃប្រឌិត​ធានាការចិញ្ចឹមកងទ័ព និងគ្រួសា​រកងទ័ព ដែលមា​នជីវភាពខ្វះខាត ។

សូ​មបញ្ជាក់ថា អង្គភាព​កងពលតូចថ្មើរជើងលេខ៥១ តែង​តែប្រមូលផលបន្លែ ត្រី សាច់ សុវត្ថិភាព​ជាប្រចាំ សម្រាប់ធា​នាផ្គត់ផ្គង់បន្ថែមផ្ទះបាយរួមប្រចាំថ្ងៃ ធានាបាននូវសុខសុវត្ថិភាព សុខុមាលភាព​កងទ័ព ផលិតផលលើសតម្រូវការ អង្គភាពបាននាំយកបន្លែ ត្រី សាច់ លក់ទៅផ្សារ ដែលនៅ​ជិតអង្គភាព ក៏ដូចជាយកទៅលក់នៅផ្សារសហគមន៍ ភូមិមួយផលិតផលមួយ ស្ថិតនៅ​ក្នុងក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថវិកាដែលសន្សំបាន រួមចំណែកកសាងអង្គភាព និងជួយគ្រួសា​រយោធិនជួបការលំបាកផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer