ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគីរីបង្ក្រាបបានទាំងសម្បុក

មណ្ឌលគិរី÷ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ដោយមានការចង្អុលបង្ហាញ និងមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងការទប់ស្កាត់នៅរាល់បទល្មើសគ្រឿងញៀនទូទាំងខេត្តមណ្ឌលគិរី។ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នាវេលាម៉ោង១៩និង៣០នាទី រហូតឈានដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី កម្លាំងសមត្ថកិច្ចជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ ព្រមទាំងកម្លាំងវរៈសេនាតូចលេខ ៣០៣, នគរបាលការពារព្រំដែនគោក និងមានការចូលរួមពីលោកមេឃុំពូជ្រៃ និងលោកមេភូមិ លោកមេឃុំ លោកមេភូមិមេប៉ៃ លោកមេភូមិពូតាង កម្លាំងសមត្ថកិច្ចយើងបានធ្វើការបង្រ្កាបនៅទីតាំងមួយកន្លែងនៅចំណុចក្នុងភូមិឃុំខាងលើ។
-កិច្ចប្រតិបត្តិការបង្រ្កាបក្នុងករណីជូញដូរចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីឯកឧត្តម ម៉ម វ៉ាន់ដា ជាព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី។
-ក្នុងករណីបង្រ្កាបករណីជួញដូរចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកម្លាំងសមត្ថកិច្ចយើងបានធ្វើការបង្រ្កាបចំនួន ០៣ទីតាំង ស្ថិតនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ សុខនី ចាន់រី នៅក្នុង ភូមិមេប៉ៃ និងនៅចំណុចផ្ទះរបស់ឈ្មោះង៉ែត ម៉ាញ សិ្ថតនៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
-កម្លាំងសមត្ថកិច្ចយើងបានធ្វើកាចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ សុខនី ចាន់រី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បកម្មឈើ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន(+) ។
២. ឈ្មោះ ង៉ែត ម៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បកម្មឈើ មានទីលំនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន(+)។
៣. ឈ្មោះ ជន ហ៊ួ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពូតាង ឃុំពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជាមាន(+)។
៤. ឈ្មោះ មាស ថេន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពូតាង ឃុំពជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជាមាន(+)។
៥. ឈ្មោះ ឈឿន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន(+)។
៦. ឈ្មោះ វ៉ាន់ ធីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចាម ស្នាក់នៅមិនពិតប្រាកដ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជាមាន(+)។
៧. ឈ្មោះ លី ច្រូច ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដី ទីលំនៅភូមិពូលូង ឃុំរម្យនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី ពិនិត្យទឹកម៉ូត្រវិជ្ជាមាន(+)។
៨. ឈ្មោះ ដេត ស៊ាងឌី ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រអវិជ្ជមាន(-)។
៩. ឈ្មោះ រ៉ា ចាន់ ត្រា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន(+)។
១០. ឈ្មោះ គង ឃា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន(+)។
១១. ឈ្មោះ ម៉ាត់ សុគ្រីយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចាម រស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន(+)។
១២. ឈ្មោះ សំ ប្រុស ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន(+)។
១៣. ផៃ ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រវិជ្ជមាន(+)។
-ជនសង្ស័យទាំង១៣នាក់ ខាងលើកំលាំងជំនាញបានយកសំណាកទៅពិនិត្យ ដើម្បីរកមេរោគកូវីដ-១៩ ជាលទ្ឌផល ១២នាក់អវិជ្ជមាន(-) និង០១នាក់ទៀតវិជ្ជមាន(+) ហើយកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត។ ចំណែកជនសង្ស័យចំនួន ០២នាក់ ១. ឈ្មោះ ដេត ស៑ាងឌី ភេទស្រី អាយុ៤២ឆ្នាំ, ២. ឈ្មោះ គង ឃា ភេទប្រុស អាយុ១៥ឆ្នាំ ក្រោយពីបានសួរចម្លើយរួចត្រូវបានឱ្យធ្វើកិច្ចសន្យាអប់រំ និងដោះលែង។
-វត្ថុតាំងដែលកម្លាំងសមត្ថកិច្ចចាប់យក និងមធ្យោបាយសម្ភារៈវត្តតាំងរួមមាន៖
សង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាជាថ្នាំញៀនចំនួន ០៩កញ្ចប់ ក្នុងនោះចំនួន ០៤កញ្ចប់ធំល្មម, ០៣កញ្ចប់តូច និង០២កញ្ចប់តូចទៀត ស្រង់ពីក្នុងទឹក,
កញ្ឆាក្រៀមចំនួន ៧កញ្ចប់ ៦កញ្ចប់តូច ១កញ្ចប់ធំល្មម, កាំភ្លើងកែឆ្នៃប្រើហ្គាស់បាញ់គ្រាប់ឃ្លីពីដាងចំនួន ៣ដើម, គ្រាប់ឃ្លីពីដាងសម្រាប់បាញ់កាំភ្លើងខ្យល់ចំនួន ១ប្រអប់, ដាវចំនួន ១ដើម, កាបូបលុយចំនួន ០២, ជញ្ចីងសម្រាប់ថ្លឹង, លឹងថ្នាំញៀនចំនួន ០១គ្រឿង, ឧប្បករណ៍កែឆ្នៃសម្រាប់ជក់មួយចំនួន, លោហធាតុជញ្ជៀនកាឡៃចំនួន ០២, លោហធាតុក្រវិលពណ៍ទឹកប្រាក់ចំនួន១គូ, ទូរសព្ទសរុបទាំងអស់ចំនួន ១៩គ្រឿងក្នុងនោះ(ទូរសព្ទ័ស្មាតហ្វូនចំនួន ១៥គ្រឿង)មានពណ៍ខ្មៅចំនួន ៦គ្រឿង, ពណ៍សចំនួន ៤គ្រឿង ពណ៍ក្រហមចំនួន ៣គ្រឿង, ពណ៍ទឹកសមុទ្រចំនួន ២គ្រឿង,ទូរសព្ទចុចពិលចំនួន ៥គ្រឿង
ពណ៍ខ្មៅចំនួន ៣គ្រឿង,ពណ៍ក្រហមចំនួន ១គ្រឿង និងពណ៍ទឹកសមុទ្រចំនួន ១គ្រឿង,
នាឡិកាដៃពណ៍ទឹកប្រាក់ចំនួនចំនួន ១គ្រឿង, ប័ណ្ណចាក់ថ្នាំចំនួន ០១សន្លឹក, កំប៉ុង
ហ្គាស់ចំនួន ០២កំប៉ុង, ម៉ូតូចំនួន ៥ គ្រឿងរួមមាន ÷ម៉ាកអ៊ិចសែនធរ័ពណ៍ទឹកសមុទ្រគ្មានស្លាកលេខចំនួន៣គ្រឿង -ម៉ាកwaveឆ្លាមពណ៍ទឹកសមុទ្រគ្មានស្លាក់លេខចំនួន១គ្រឿង -ម៉ាកសេរ៉ូស ពណ៍ក្រហមអត់ស្លាក់លេខចំនួន១គ្រឿង, ប្រាក់រៀលមួយចំនួន៩៦.៥០០០រៀលគត់(កៅសិបប្រាំម៉ឺនប្រាំពាន់រៀលគត់)។
-ករណីខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននិងអធិការ
ដ្ឋាននគរបាលស្រុកពេជ្រាដាកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button