ឯកឧត្តម ជា សុផារ៉ា ជម្រុញឲ្យមានការលើកប៉ាណូ បោះបង្គោល ដាំឈើ និងឬស្សីឡើងវិញ លើដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំអន្តរក្រសួងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការចុះពិនិត្យ និងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរបស់រដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃបប្រទេស,ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន,ឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័ន ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងនោះបានឯកភាពគ្នាលើការជម្រុញឲ្យលើកប៉ាណូ បោះបង្គោល ដាំឈើ និងឬស្សីឡើងវិញលើដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ដែលគេរំលោភយក ហើយត្រូវរឹបអូសយកមកវិញ។