ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការការ ជួបប្រជុំពិ​ភាក្សាការងា​រជា​មួយ​អភិបាល​ខេត្តស្រះ​កែវ ប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖កិច្ចប្រជុំទ្វេភាគីរវាងរ​ដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជា​ណាចក្រកម្ពុជា និង​ខេត្តស្រះកែវ នៃព្រះរាជា​ណាចក្រថៃ ស្តីពីការ​បើកដំណើរ​ការជាបណ្តោះ​អាសន្នច្រក​ទ្វារព្រំ​ដែនអន្តរជាតិ ស្ទឹងបត់ ជាច្រ​កសម្រាប់ដឹកទំនិ​ញចេញចូល សហប្រធាននៃកិច្ចប្រជុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និងឯកឧត្តម បរិនញ៉ា ភោធីសាធ Parinya Phothisat អភិបាល​ខេត្តស្រះកែវ (ថៃ) នៅការិយាល័យគយថៃ ច្រកទ្វារ​ព្រំដែនអន្តរជាតិប៉ោយប៉ែត~ក្លងឡឹក នា​រសៀល​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ។

 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមា​នប្រសាសន៍ឲ្យដឹងថា ថ្ងៃនេះប្រតិភូ​ខេត្តប​ន្ទាយ​មានជ័យ​ដោយមានការអញ្ជើញ​ចូលរួម​ពី​មេបញ្ជាការ ស្នងការ កងកម្លាំង​មានសមត្ថកិ​ច្ចព្រំដែន​ខេត្តទាំង២ មន្ទីរ​ពាក់ព័ន្ធ និងឯកឧត្តមអគ្គកុង​ស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានជូបប្រជុំ​តាម​ការអញ្ជើញពី ឯកឧត្តមអ​ភិបាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពង្រឹងស​ម្ព័ន្ធមេត្រី​ភាពផ្លាស់ប្តូរព័​ត៌មានគ្នា ក្នុងគោលបំ​ណងពិភាក្សាលើ​ការបើកដំណើរ​ការជាបណ្តោះ​អាសន្នច្រកទ្វា​រព្រំដែនអន្តរ​ជាតិ ស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេ​ញចូល ដែលបាននឹងកំពុងដំណើរការកសាងអគារ ការិ​យាល័​យរដ្ឋបាលការងារ នៃប្រទេសទាំងពីរ ។ទោះបីជាអ​គាររដ្ឋបា​លកម្ពុជា​ សម្រេច​បានត្រឹមតែ ៤០​ភាគរយ និ​ងខាងថៃ​សម្រេចបាន ៩០ភាគរយ ប៉ុន្តែ​យើងប្រជុំថ្ងៃនេះ ពិនិត្យវឌ្ឍនៈ​ភាព និង​លទ្ធភាព ធ្វើការពិភា​ក្សា ដើម្បីបើកដំណើរការជាបណ្តោះអាសន្នសម្រាប់ដឹកទំនិញចេញចូល ។

 

ឯកឧត្តមបន្តឲ្យដឹងទៀតថា ជាលទ្ធផលនៃ​កិច្ចប្រជុំមិនទា​ន់មានការ​សម្រេចថា​បើកឲ្យដំណើរ​ការថ្ងៃ​ណា ពេលណានោះទេរងចាំគោលការណ៍រាជរដ្ឋាភិបាលនៃប្រទេសទាំង២ និងការកសាងអគា​ររដ្ឋបា​ល​សម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button