ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ​ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច នៅក្រុង​ប៉ោយប៉ែត

(បន្ទាយមានជ័យ)៖មេជាងចាក់លូម្នាក់ ត្រូវកម្លាំងមូ​លដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់​ឃាត់ខ្លួន កាលពីវេលាម៉ោង១១និង០២នាទី ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួច កំណា​ត់ដែក ដែលប្រព្រឹត្តកា​លពីវេលាម៉ោង១៥ និង៣​០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ការដ្ឋា​នស្ទឹង​បត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​យោង​តាមដើមបណ្តឹង ឈ្មោះ ឌិន ស៊ីថា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការ គ្រប់​គ្រងសំណង់ ខាង​លើ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យ​ដឹងថា ជនសង្ស័យមានឈ្មោះ លាន លីម (ដា) ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់​នៅការដ្ឋា​នភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកបានបន្តថា កាលពី​វេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ជនសង្ស័យខាង​លើ បានធ្វើស​កម្មភាព​លួច​យ​កកំណាត់ដែកថ្នាំងអំពៅទំ​ហំ១៦លី ប្រវែង២ម៉ែត្រ ចំនួន១៨០កំណាត់ របស់ជនរង​គ្រោះជា​មេការគ្រប់គ្រង​សំណង់ នៅចំណុចការដ្ឋានស្ទឹងបត់។

មេបញ្ជាការមូល​ដ្ឋានកងរាជអាវុធហត្ថក្រុង បន្តថា តាមការរៀបរាបរបស់មេការថា មាន​ជាងម្នាក់បា​នដឹកដែកចេញ​ពីការដ្ឋានដោយពុំមានការអនុញ្ញាត ភ្លាមនោះ​រូបខ្លួន​បានទៅ​មើលក៏​ឃើញជ​នស​ង្ស័យ ឈ្មោះលាន លីម បាន​ដឹកកំណាត់​ដែកថ្នាំងអំពៅទំហំ១៦លី ប្រវែង២​ម៉ែត្រចំនួន​១៨០កំ​ណាត់ នៅលើរ៉ឺម៉ក​សណ្តោងម៉ូតូ បា​នដឹកចេញពីកន្លែង ដោយមានការសង្ស័យ ក៏បានប្តឹង​អាវុធហត្ថដើ​ម្បីអន្តរាគមន៍ ។ ក្រោយ​បានទទួលពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចមូ​លដ្ឋានកងរា​ជអាវុធហត្ថក្រុ​ងប៉ោយប៉ែត បានចុះដល់​កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ ខាងលើព្រមទាំ​ងចាប់​យកវត្ថុតា​ងជាក់ស្តែងមាន​ ម៉ូតូរ៉ឺម៉ក​សណ្តោង ចំនួន០១គ្រឿង (ប្រគល់ជូនម្ចាស់ដើមវិញ)​,ដែកកំណា​ត់ថ្នាំងអំ​ពៅទំហំ១៦លី ប្រវែង២ម៉ែត្រ ចំនួន១៨​០កំណាត់(ប្រគល់ជូនម្ចាស់ដើមវិញ) យកម​កសួរនាំ​នៅមូល​ដ្ឋានកងរាជអាវុធហត្ថក្រុង និងបញ្ជូន​បន្តមកកា​ន់បញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្ត ចាត់ការបន្ត​តាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើ​ស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបា​នកម្លាំងជំនាញ កងរាជអា​វុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីចាត់​ការបន្តតាមនិតិវិធី៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer