ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ពន្លឿនការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស និងគុណភាពខ្ពស់។
សូមជម្រាបជូនថា គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរ​បេតុង​ ដំបូលប្រក់ស័ង្កសី​ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ​ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ​កម្រិត​ស្រាល​បានចំនួន ៣៥៦ គ្រែ​ (គ្រែ០១ជាន់​) ឬអាចបានចំនួន ​៧១២ គ្រែ ​ប្រសិនប្រើគ្រែ០២ជាន់។ សូមបញ្ជាក់ផងដែរថា ការសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ បានសម្រេចចំនួន៧៥ភាគរយហេីយ។
បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារធ្វើការនៅក្នុងមន្ទីរពេទ្យ ព្រមទាំងបានណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយពង្រាបដីដោយធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើងមានសោភ័ណភាពស្រស់ស្អាត និងមានពណ៌បៃតង៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button