ព័ត៌មានជាតិ

កងកម្លាំងអ​ន្តរាគមន៍​កងពលតូចថ្មើរជើងលេខ៥១ បានចូ​លរួមសម្អាតបរិស្ថាន ក្នុងបរិវេន​ប្រសាទ​បន្ទាយឆ្មា

ខេត្តបន្ទាយមានជ័យ៖លោកជំទាវឧក​ញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូ​បត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹម​យ៉ាន នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ បាន​ដឹកនាំក្រុមការងារ ដោយការចូល​រួមពី​កម្លាំងវរ​សេនា​តូច​ថ្មើជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំ​ដោយលោកអនុសេនីយ៍ឯក ទូច ណាន មេបញ្ជា​ការរង និងនគរបាលស្រុកថ្មពួក ​នគរបាលបេតិកភណ្ឌ យុវជន សសយក លោកគ្រូអ្នកគ្រូ សិស្សានុ​សិស្សវិទ្យាល័យ​បន្ទាយឆ្មារ សំអាតបរិស្ថា​នក្នុងបរិវេនប្រាសាទបន្ទាយឆ្មារ ត្រៀមរៀប​ចំពិធីបុណ្យ​មាឃបូជា នៅពេលខាងមុខនេះ។

 

សូមបញ្ជាក់ផងដែរថា ជានិច្ចកា​លកងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីការ​ងារស្នូលក្នុង​អង្គភាព ជារឿយៗតែ​ងតែចូលរួមរា​ល់សកម្មភាព​ការងារសង្គម និងការងារជួយ​ប្រជាពលរដ្ឋ​គ្រប់រូបភាព និងមានការសហការណ៍យ៉ាងល្អជា​មួយកងកម្លាំងចំរុះ អាជ្ញាធរមូលដ្ឋាន និងត្រៀម​ដោះស្រាយរាល់បញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ ២៤ម៉ោងលើ២៤ម៉ោង តាមការ​សំ​ណូមពរពីអាជ្ញាធរមូលដ្ឋាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button