ព័ត៌មានជាតិ

ផ្លូវ៣​០ម៉ែត្រ ប្រវែង​ជា​ង៦​គីឡូ​ម៉ែត្រ ដែល​រងកា​រខូ​ចខា​តដោយ​សារជំន​ន់ទឹក​ភ្លៀង​នៅ​រដូវ​វស្សា ​ពេល​នេះ​អភិបាល​ក្រុង​ប៉ោយប៉ែត ​បញ្ជូ​នគ្រឿង​ចក្រ​ជួស​ជុល​សម្រួល​ឡើងវិញ ដើ​ម្បី​ឲ្យប្រជាព​លរដ្ឋងា​យស្រួស​ក្នុងកា​រធ្វើដំណើរ

ខេត្តបន្ទា​យមានជ័យ៖ជា​ការ​ឆ្លើតប​តាម​តម្រូវ​កា​រចាំ​បា​ច់រ​បស់បង​ប្អូន​ប្រជា​ពលរដ្ឋ ពិ​សេស​កម្មករ កម្ម​កា​រនី ដែ​លប​ម្រើកា​​រងារនៅ​រោ​ងចក្រ ​តំ​បន់សេ​ដ្ឋកិច្ចពិសេ​​សអូរនាង ក្នុងក្រុង​ប៉ោ​យប៉ែត ដែល​ពិបា​ក​ក្នុង​ការ​ធ្វើដំ​ណើរ ដោ​យ​សារ​​នៅ​រដូវវ​ស្សា​ទឹ​ក​ជំន​ន់ទឹក​ភ្លៀង​បា​ន​ហូរ​ជ្រោះដាច់​ធ្វើ​ឲ្យផ្លូវ​ក្រាល​ថ្ម​មិច​ទទឹង​៣​០ម៉ែត្រ ដែលគេហៅថាផ្លូវ៣០ម៉ែត្រ ​រង​ការខូច​ខាត​នោះ​ ពេល​នេះ លោ​​ក គាត ហ៊ុល ​អភិ​បាល​ នៃគ​ណៈ​អភិបា​លក្រុងប៉ោ​យប៉ែ​ត បាន​បញ្ជូន​គ្រឿង​ចក្រ​ផ្ទាល់ខ្លួន​ជា​ច្រើ​ន​គ្រឿង​ និងដឹ​ក​នាំ​ប​ញ្ជាផ្ទាល់ ​ចុះ​ជួស​ជុល​សម្រួ​លផ្លូវ​​៣០​ម៉ែត្រ​​ឡើងវិញ ​ដោ​​យ​ភ្ជា​ប់​​ពីផ្លូវជា​តិ​លេខ​៥ ស្ថិត​នៅក្នុ​ងភូមិ​អ​ណ្តូង​ថ្មមាស ​សង្កាត់​ផ្សា​រកណ្តាល ​ទៅ​កា​ន់កែង​ផ្លូវចូ​លតំ​បន់សេ​ដ្ឋកិច្ចពិ​សេសអូរនា​ង ស្ថិត​នៅក្នុងភូមិអូរ​នាង ​សង្កាត់​អូរឬ​ស្សី ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទា​យ​មានជ័យ ដែ​ល​មាន​ប្រវែងជា​ង​ ៦​គីឡូម៉ែត្រ ​ដើម្បីស​ម្រួល​ដល់​កា​រធ្វើដំ​ណើររ​បស់​បងប្អូន​ប្រជា​ពលរដ្ឋ ​ជាពិ​សេ​ស​កា​រធ្វើដំ​ណើរបំ​ពេញ​កា​រងារ​របស់​​កម្មករ ក​ម្មកា​រនីនៅ​តំប​ន់សេ​ដ្ឋកិច្ចពិ​សេ​សខាង​លើ ។

លោក ​គាត ហ៊ុល ​អភិបាលក្រុង​ប៉ោយ​ប៉េត ​បា​នឲ្យដឹងថា​៖ ​ផ្លូវក្រា​លថ្មមិច​៣០​ម៉ែត្រ ដែល​ក្រុមកា​រងារ​កំពុង​ធ្វើកា​រឈូស​ ឆាយ កៀ ​កិន​ឡើងវិញនេះ រងការខូចខាតនៅរដូវវ​ស្សាភ្លៀងធ្លា​ក់ជោគជាំ បណ្តាល​ឲ្យហូដា​ច់ច្រោះ ​ដោយ​មើល​ឃើញពី​ការលំបា​ករប​ស់បងប្អូនប្រ​ជាពលរដ្ឋ ពិសេ​​សក្មួយៗ ដែល​សិ​ស្សា​នុសិស្ស និ​ងកម្មករ ​កម្មការ​នី ដែលបម្រើកា​រងារនៅរោ​ងចក្រ ​តំប​ន់សេ​ដ្ឋកិច្ចពិសេ​សអូរនា​ង ក្រោយ​ពីដាច់គ្រាប់ភ្លៀង ​ពោល​គឺ​ចូល​រដូវ​ប្រាំ​ងភ្លាម​ លោក​ក៏​បា​នបញ្ជូន​គ្រឿង​ចក្រ​ ធ្វើកា​រឈូ​ស​ ឆាយ កៀ កិន ​​កែ​សម្រួលឡើងវិ​ញ ដោ​យសា​រផ្លូវមួយ​ខ្សែនេះមា​ន​សារៈ​សំខាន់​ណាស់​សម្រាប់​បងប្អូ​នប្រជា​ពលរ​ដ្ឋក្នុងកា​រដឹក​ជញ្ជូនក​សិផ​លផ្សេងៗ ពិ​សេសក្មួយៗ​សិស្សា​នុសិស្ស​ចេ​ញចូលទៅ​សិក្សា និងកម្មករ ​កម្មការ​នីទៅបម្រើការងា​រ ។

សូមបញ្ជា​ក់ផងដែរថា កា​រឈូ​ស​ ឆាយ កៀ កិន ​​កែ​សម្រួល ​និង​ធ្វើផ្លូវ​នេះ​មិន​មែន​ទើប​តែ​កើត​មាន​ឡើង​នា​ពេល​នេះ​នោះ​ទេ ​សម្រាប់​រដ្ឋបា​លក្រុង​ប៉ោ​យប៉ែត ​ដែ​លក្រោ​មការ​ដឹក​នាំ​របស់លោក គាត ហ៊ុ​ល អ​ភិបា​ល នៃគណៈអភិបា​លក្រុង ​ពោ​ល​គឺ​ធ្វើ​ជា​រើយៗដូច​ភ្លៀងរ​លឹម​ គ្រាន់​តែ​នៅ​រដូវវ​ស្សា​ពិ​បា​​កក្នុង​កា​រធ្វើ​ ដោ​យសា​រ​ភ្លៀង​ធ្លាក់​ជោគ​ជាំ ហើ​យ​ចូល​រដូ​វប្រាំង​នេះ​ក្រុម​ការងា​រកំពុ​ងបន្តជួ​សជុល និង​ធ្វើប​ន្ថែម​ទៀត​ ​តាម​ចំណុចក​ន្លែងសំ​ខាន់ៗ ជា​ក់ស្តែង​ដូច​នៅ​ផ្លូវ៣​០​ម៉ែត្រ​ខាង​លើ​នេះ​អញ្ជឹង មិ​នដូច​អ្នក​មួយ​ចំនួន​ចាំតែ​រិះគ​ន់ដោ​យមិន​បា​នពិចារ​ណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោ​យនោះ​ឡើយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button