បញ្ជូនខ្លួនជនសង្ស័យ៥នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានព័ត៌មានថា នៅទីតាំងបន្ទប់ជួលរបស់ឈ្មោះ សាយ កញ្ញាកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់សារធាតុញៀន និងមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យផងនោះ នៅវេលាម៉ោង០៥និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែមកករា ឆ្នាំ២០២២

ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានព័ត៌មានថា នៅទីតាំងបន្ទប់ជួលរបស់ឈ្មោះ សាយ កញ្ញាកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់សារធាតុញៀន និងមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យផងនោះ នៅវេលាម៉ោង០៥និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែមកករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងបន្ទប់ជួល ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន០៥នាក់ រួមនឹងវត្ថុតាងមួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា៖ជនសង្ស័យទាំង០៥នាក់រួមមាន៖
១–ឈ្មោះ សាយ កញ្ញា ភេទស្រី អាយុ២៩ឆ្នាំ មុខសញ្ញាជួញដូរ,២–ឈ្មោះ ជា ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ, ៣–ឈ្មោះ នួន ខួច ភេទប្រុស អាយុ២៩ឆ្នាំ , ៤–ឈ្មោះ ហ៊ុន ញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ, ៥–ឈ្មោះ ផូ សុភាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ០៤នាក់ជាមុខសញ្ញាប្រើប្រាស់។
វត្ថុតាងដែលដកហូតបានរួមមាន៖ម្សៅក្រាមសថ្លា ០៨កូនថង់, ថ្នាំគ្រាប់ពណ៌ក្រហមWy ចំនួន១៨កូនថង់ ស្មើចំនួន២០៣គ្រាប់, កូនជញ្ជីងចំនួន០១, ទូរស័ព្ទចំនួន ០១គ្រឿង និងឧប្បករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បញ្ជាក់ទៀតថា៖ជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីទាំង០៥នាក់ បន្ទាប់ពីធ្វើការឃាត់និងសួរនាំនៅ ការិយាល័យជំនាញរួចកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេតុ្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ដើម្បីអនុវត្តតាមនីតិវិធី៕