ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹ​កនាំក្រុម​ការងារ​បន្តដោះ​ស្រា​យវិវាទដីធ្លី​ ជូន​ប្រ​ជាពល​រដ្ឋនៅ​ក្នុង​ស្រុ​កអូរជ្រៅ ​បែប​យុទ្ធសា​ស្ត្រឈ្នះ​ឈ្នះ ក្រៅ​ប្រពន្ធ័តុ​លាការ

ខេត្តបន្ទាយមានជ័យ៖ករណីវិវាទដីធ្លីនៅភូមិ​បន្ទាយ​ថ្មី ឃុំអូរ​បីជាន់ ស្រុ​កអូរជ្រៅ ខេត្តបន្ទា​យមា​នជ័យ ត្រូវបា​នឯកឧត្តមបណ្ឌិត ​ប៉ាន់ខែម​ ប៊ុនថន ​នា​យករ​ងខុទ្ទកា​ល័យស​ម្តេចតេជោ ហ៊ុន សែន នា​យ​ករដ្ឋមន្ត្រី នៃ​កម្ពុជា ​បា​នដឹ​កនាំក្រុម​ការ​ងារចុះ​ដោះ​ស្រា​យបែប​យុទ្ធ​សា​ស្ត្រឈ្នះ​ឈ្នះ ក្រៅ​ប្រពន្ធ័តុ​លា​ការ នៅព្រឹកថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០២នេះ។

ក្នុងដំណើរការដោះ​ស្រាយ​នោះឯក​ឧត្តមបណ្ឌិត ​ប៉ាន់ខែម ប៊ុនថ​ន បានបញ្ជាក់​ថា បច្ចុប្បន្ន​យើងកំពុង​រស់​នៅ​ក្រោម​ម្លប់សុខសន្តិភាព ដូច្នេះយើងត្រូវ​ចេះស្រ​លាញ់​រាប់អាន និងត្រូវ​ចេះយោ​គយល់​អធ្យាស្រ័យគ្នា​ទៅវិញទៅ​មក ឱ្យបានច្រើនដើម្បី​សេចក្តីសុខ និងភាពរីក​ចម្រើនជា​មួយ​គ្នា។

បន្ទាប់ពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានចួប​ប្រជុំដោះ​ស្រាយផ្ទាល់​ជាមួយគូភាគី​វិវាទនៅ​សាលាឃុំ​អូរបីជាន់ និង​នៅទី​តាំង​ទំនា​ស់ផ្ទាល់ បងប្អូនប្រ​ជាពលរដ្ឋជា​គូភាគីវិវាទ​បានយ​ល់ព្រមទទួ​លយក​ការ​ដោះស្រាយ​ក្រៅប្រ​ពន្ធ័តាម​បែប​យុទ្ធសាស្ត្រឈ្នះឈ្នះដោយភា​ពរីករាយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button