ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យទីតាំងសា​ងសង់ស្ថានីយ៍បូប​ទឹកឆៅស្ថិ​ត​នៅ​អាងទឹកទន្លេវ៉ៃគោក្រុងស្វាយរៀង

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការចូលរួមអមដំណេីរដោយ​ ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត លោកប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុង​ លោកប្រធានអង្គភាពរដ្ឋាកទឹក​ខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ស្ថានីយ៍បូបទឹកឆៅស្ថិតនៅអាងទឹកទន្លេវ៉ៃគោក្រុងស្វាយរៀង​ ដេីម្បីពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយះទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជា រួមមានសំណង់ស្ថានីយ៍បូមទឹកឆៅ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត​ដែលប្រើប្រាស់ប្រភពទឹកទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button