ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ផ្តល់​អនុសាសន៍​ចំនួន០​៦ចំនុច​ ដើម្បី​លើ​កស្ទួយ​ និង​អភិ​វឌ្ឍន៍​លើ​វិស័​យអប់រំ​នៅ​កម្ពុជា ​ឲ្យកាន់តែរីកចំរើន

(ភ្នំពេញ)៖មានប្រសាសន៍ក្នុង​ឱកាសបិ​ទសន្និបា​តបូកសរុប​កា​រងារឆ្នាំ​សិក្សា២​០២០២​០២​១ និងលើ​ក​ទិស​ដៅការងារឆ្នាំសិ​ក្សា២០២​១២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា(តិចណូ) នា​រសៀល ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះ​រាជាណាច​ក្រកម្ពុជា ផ្តលអនុសាស​ន៍សំខាន់ៗចំនួន៦​ចំនុចរួមមាន៖

បន្តពង្រឹង​ប្រព័ន្ធអប់រំឲ្យមាន​ភាពធន់បុរេស​កម្ម ឆ្លើយតបទៅ នឹងបរិការណ៏ជាតិអន្តរជាតិ ដែលកំ​ពុងមាន​ការប្រែប្រួលបន្តធានានូវ​សេវាអប់រំដែ​លមានគុណភាពប្រកបដោយសមធម៌ និងបរិយា​បន្នព្រម​ទាំងលើកកម្ពស់ឱកាសការសិ​ក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រា​យការ​ខាត​បង់ការរៀនសូត្ររបស់​សិស្សនិស្សិត និងយុវជនដែ​លរងផលប៉ះពាល់ដោយកូវីដ១៩។

ណែនាំ​ឱ្យកសាងប្រព័ន្ធ និងអភិវឌ្ឍន៍​ស​មត្ថភាពប្រព័ន្ធអប់រំ​ តាមរយៈធា​នាភាពជាអ្នកដឹកនាំ និង​ការគ្រប់គ្រងរបស់​មន្ត្រីអប់រំគ្រប់លំ​ដាប់ថ្នាក់ រួមមាន​ការកែទម្រង់គ្រឹះស្ថានប​ណ្តុះបណ្តាលគ្រូ ការ​លើ​ក​កម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែ​នការ​អប់រំ ការអភិវឌ្ឍវិជ្ជា​ជីវៈជាប្រចាំ សម្រាប់បុគ្គលិកអ​ប់រំ និងគ្រូបង្រៀន។

បន្តអភិវឌ្ឍ​ការអប់រំឌីជីថ​លសម្រាប់ការបណ្តុះ​បណ្តាល ធនធានមនុស្ស ក្នុងបរិការណ៍​បរិវត្ត​កម្ម​សង្គម និង​សេដ្ឋកិ​ច្ចឌីជីថល តាមរយៈ​ការធ្វើសមាហរ​ណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់​កម្រិត​កម្មវិ​ធីសិក្សា បំពាក់បន្ទប់​ពិសោធន៍ឌីជីថលនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់​សមត្ថភាពគ្រូ​ប​ង្រៀ​ន​ផ្នែកឌីជីថល ផលិត វីដេអូបង្រៀន និងមាតិកាឌីជីថលលើមុខវិជ្ជាគោលសម្រាប់ថ្នាក់ប្រឡង ព្រមទាំ​ងផ្សព្វផ្សាយ​ការងារទាំងនេះឱ្យកាន់តែទូលំទូលាយ។

បន្តអនុវត្តឱ្យ​កាន់តែសកម្មលើកា​រងារកាយរឹទ្ធ និង យុវជន ដោយប្រកាន់ខ្ជាប់​នូវទង្វើវិជ្ជមាន​ក្នុងសង្គម​ តាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» កម្មវិធីយុវជ​នស្ម័គ្រចិត្ត​ចុះជួយមូល​ដ្ឋាននៅ​តាមសហគមន៍ជាមួយ នឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញ​ទន់​ដល់យុវជន ដើម្បីឆ្លើយ​តបទាន់ពេលវេលាទៅនឹងឱកាសការងារនៅក្នុងសង្គម

បន្តត្រៀម​លក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ដោយ​ស​ហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសមាគមកីឡាមហាជន សហព័ន្ធកីឡា បំប៉ន និ​ងហ្វឹកហា​ក់កីឡាករជម្រើសជាតិ និងកីឡាករថ្នាលឱ្យបានដិតដល់ ជំរុញសកម្មភាពអប់​រំកាយនិងកីឡា​នៅតាមគ្រឹះស្ថានសិក្សាឱ្យបានផុសផុល។

បន្តលើកកម្ពស់សុខភា​ពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម «៣កុំ និង ៣ការពារ» ហើយចូលរួមទ​ប់ស្កាត់ការឆ្លងចូលគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការ​អប់រំអំពីសុវត្ថិភា​ពសុខភាព​សិក្សា ការរក្សាគម្លាតសុវត្ថិភាព និ​ងសុវត្ថិភាព ចំណីអាហារដល់បុគ្គលិកអប់រំ និងសិ​ស្សានុសិស្សបន្ត​យកចិត្តទុកដាក់​គាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវកាយសិស្សានុសិស្ស ដែលទទួល​រង​ផលប៉ះពាល់ដោយផ្ទាល់ប្រយោ​ល ដោយសារជំងឺ កូវីដ១៩។ ត្រង់ចំនុចនេះ សម្តេចតេ​ជោបាន​មា​នបានប្រសា​សន៍ថា បើទោះបីកា​តព្វកិច្ចពាក់ម៉ាស ត្រូវបានលើកលែង តែ​សម្តេច​នៅតែលើកទឹកចិត្តឱ្យមា​នការពាក់ម៉ាស។

 

សម្តេចតេជោបា​នថ្លែងនូវការ​កោតសរសើរចំ​ពោះប្រជាពលរដ្ឋ បើទោះបីស​ម្តេចលើកលែ​ងកាត​ព្វកិច្ចពា​ក់ម៉ា​សនៅតាមទី​សាធារណៈ តែសម្តេច​សង្កេត​ឃើញពល​រដ្ឋធ្វើដំ​ណើរតាម​ដងផ្លូវនៅ​តែ​បន្តពាក់ម៉ាស​ នេះបញ្ជាក់ពី​ការយល់​ដឹងរប​ស់ប្រជាពល​រដ្ឋក្នុង​ការថែរ​ក្សាការពារសុខ​ភាពរបស់ខ្លួន ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button