ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិនិត្យ និងរកដំណោះស្រាយករណីស្ថានីយ៏ថ្លឹងរថយន្ត និងរកនិតិវិធីចេញបណ្ណ័កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលមានការប្ដឹងជំទាស់ពីរដ្ឋបាលព្រៃឈើ

កំពង់ឆ្នាំង៖ នៅថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំពិនិត្យ និងរកដំណោះស្រាយករណីស្ថានីយ៏ថ្លឹងរថយន្ត និងរកនិតិវិធីចេញបណ្ណ័កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលកន្លងមកមានការប្តឹងជំទាស់ពីរដ្ឋបាលព្រៃឈើ ក្រោមការដឹកនាំកិច្ចប្រជុំដោយឯកឧត្តម សាន់ យូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
ដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុករលាប្អៀរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ អង្គភាពជំនាញពាក់ព័ន្ធ និងលោកមេឃុំ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button