ព័ត៌មានជាតិ

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន នាំ​យ​កទាន​ព្រះវស្សា ​និងទេ​យ្យទា​នប្រគេ​នដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សានៅ​វត្តភ្នំព្រះទេវៈ

(ខេត្តសៀមរាប)៖នា​ព្រឹក ថ្ងៃពុធ ១៥កើត ខែអាសា​ឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦ ត្រូវនឹងថ្ងៃទី១៣ ខែក​ក្កដា ឆ្នាំ២០២២ ហើយក៏ជា​ថ្ងៃបុណ្យ​ចូលព្រះវ​ស្សាផងនោះ អ្នក​អង្គម្ចា​ស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដម​ទីប្រឹក្សាផ្ទាល់ ស​ម្តេច​ព្រះអ​ភិសិរីសុគន្ធាម​ហា​សង្ឃរា​ជាធិបតី កិត្តិឧ​ទ្ទេសបណ្ឌិត បួរ គ្រី អម​ដំណើ​រដោយ​ឯកឧត្ដម សាប់ តារា ឯកឧត្ដម ជួប រ៉ាឌូ ទីប្រឹក្សាផ្ទាល់ និងថៅ​កែហា​ងប៊ូ​ហ្វេភូមិ​យើង បាននាំ​យកទាន​ព្រះវស្សា និងទេយ្យទានប្រគេន​ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តភ្នំព្រះទេវៈ ស្ថិត​នៅ​ក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

 

ក្នុងឱកាសនោះ​ដែរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័​យជ្រះថ្លា និងសោ​ម​នស្សរីករា​យ​យ៉ាង​ក្រៃលែង ចំពោះវត្ត​មានព្រះសង្ឃ លោកអាចា្យ គ​ណៈកម្មកា​រ ឯកឧត្ដម លោកជំទាវ និង​ប្រជា​ពុទ្ធបរិស័​ទបានរួម​សាមគ្គីគ្នាធ្វើបុណ្យបង្សុកូល ​ថ្វាយជូន​ជីដូនជីតា និងបួងសួង​សុំសេចក្តី​សុខ​សេ​ចក្តី​ចម្រើនរុ​ងរឿង​ដល់​នគរ​ភព​ផែន​ដែនកម្ពុជា ​និងប្រ​ជានុរាស្រ្តខ្មែរគ្រប់ៗគ្នា ម្យ៉ាងវិញ​ទៀត​ថ្ងៃ១​៥កើត​ពេញបូណ៌​មីនេះគឺជាថ្ងៃបុណ្យ​អាសា​​ឡ្ហ​បូជា​(អាសាឡា​ក់ហាក់បូជា)​ខ្មែរយើង​តែងតែ​ជួប​ជុំធ្វើបុ​ណ្យ រំលឹកគុណព្រះសម្មាសម្ពុទ្ធប​រមគ្រូ ហើយឧទិ្ទសកុសលជូនដល់បុព្វការីជន ​ជា​ពិ​សេស​រំលឹកនូវព្រះករុ​ណាមហាទិគុណ​ដ៏ធំធេង នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញា​តិវង្សា​នុវង្សគ្រ​ប់ព្រះអង្គ ក៏ដូចជាបុ​ព្វបុរសខ្មែរគ្រប់ជំនាន់​ដែលបានបន្សល់ទុកនូវ​ស្នាមព្រះ​ហស្តជា​កេរតំ​ណែល​រហូតមកដល់បច្ចុប្បន្ន

 

តាងនាម អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន ទូលព្រះបង្គំ យើងខ្ញុំ​ជាកូន ជាចៅ ចៅទួត ចៅលួត រប​ស់ព្រះ​អង្គ សូមថ្វាយនូវម​ហាព្រះរាជកុសល​ថ្វាយចំពោះព្រះរា​ជវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ​ព្រះ​ម​ហាក្សត្រិយានី ព្រមទាំងព្រះរាជវង្សានុវង្សគ្រប់ព្រះអង្គ​ សូមបាន​ទទួលនូវឥដ្ឋម​នុញ្ញផល​ហើយបា​នសោយក្នុង​ទីឋានបរ​មសុខឋានសួគ៌សុគតិភ​ពកុំបីឃ្លៀងឃ្លាតឡើយ និងសូមលើក​ហត្ថាប្រ​ណម្យបួ​ងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុងលោក ទេវតា​ថែរក្សាព្រះមហានគរ សូមអោយប្រជានុរា​ស្ត្រគ្រប់រូបស​មប្រកបតែនឹង​សេចក្តីសុខ​ សេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេង ដោយអានុភាពនៃ​គុណបុណ្យ​បុព្វបុរស និងទេវតាឆ្នាំថ្មី សូមជួយថែរក្សាការពារ អភិ​បាលប្រោះព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើគ្រ​ប់ប្រការកើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួល​ទានមានបានគ្រប់ក្រុមគ្រួសារ។

 

នៅក្នុងពិ​ធីបុណ្យបង្សុកូល និងចូលព្រះវស្សានោះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឯកឧត្ដម សាប់ តារា ឯកឧត្ដម ជួប រ៉ាឌូ ទីប្រឹក្សាផ្ទាល់ និងថៅកែ​ហាងប៊ូហ្វេភូមិយើងបានប្រគេនចតុបច្ច័យ និង​ទេយ្យទា​នផ្សេងៗមានដូចជាទានព្រះវស្សា សាដក់ អង្ករ ត្រីខ ទឹ​កត្រី ទឹកសីអ៊ី​វ ខ្ទឹមសរ ប៊ីចេង ស្កសរ មីកញ្ចប់ ខារាបាវ ទឹកសុទ្ធ និ​ងចតុបច្ច័យ ប្រគេន ដល់ព្រះ​ភិក្ខុសង្ឃដែល​គង់ចាំព្រះ​វស្សាក្នុងទីនោះ ហើយបានយាងទតមើ​លប្រាសាទបុរា​ណដែលបាន​សាងសង់​ដោយបុព្វបុរ​សដូនតាខ្មែរ​នៅលើខ្នងភ្នំផងដែរ ។

 

ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមអោយប្រជា​ពុទ្ធបរិស័ទទាំង​អស់សូមមាន​សាម​គ្គីភាព ភាតរភាពចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយដើម្បីចូលរួមជួយថែរក្សាការពារ ព្រះពុទ្ធសា​សនា កេរតំណែល បុព្វបុរសដូនតា និងកសាងមហានគ​រដ៏បវរមួយនេះ អោយបា​នរុង​រឿង ឋិតថេ​រចេកាលជានិច្ចនិរន្តរន៍តរៀងទៅ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button