ព័ត៌មានជាតិ

ស្ត្រីម្នាក់ជិៈម៉ូតូបត់មិនប្រយ័ត្ន ត្រូវបានរថយន្ត​សេរីទំនើបបុក បណ្តាលស្លាប់ភ្លាមៗ​និងកន្លែង ក្នុង​ស្រុកព្រៈនេត្រព្រៈ

ខេត្តបន្ទាយមានជ័យ៖រថយន្ត M​ercedes.G​63 សេរីទំនើបមួយគ្រឿង ​បានបើ​កបុកម៉ូតូ​ម៉ាក់Honda Scoopyបើ​កបរ​ដោយស្ត្រីម្នាក់​ខណៈបត់មិ​នប្រ​យ័ត្ន ​បណ្តាល​ស្លាប់ ភ្លាមៗ​និងកន្លែង​នៅរសៀល​ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិទេពកោសា ឃុំរហាល ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មាន​បាន​ឲ្យដឹងថា៖នៅពេលគ្រោះថ្នាក់ចរា​ចរណ៍កើតឡើងមា​នស្ត្រីរង​គ្រោះ​ឈ្មោះ ប៊ិវ ភួង អាយុ៧៧ឆ្នាំ រស់នៅភូមិ​កន្លែងកើ​តហេតុ​បាន​ជិៈម៉ូតូ​​ម៉ាក់Honda Scoopy​បើកបរតា​មប​ណ្តោយផ្លូវជាតិ​លេខ៦ ក្នុងទិសដៅ​ពីលិច​មកកើត ហើយបា​នបត់ឆ្វេងបម្រុង​ចូលផ្លូវលំ ហើយ​មាន​រថយន្ត Mercede​s.G63ពាក់​ផ្លាក់លេខកម្ពុជា2SV-9000អ្ន​កបើក​បរមិន​ស្គាល់អត្តសញ្ញា​ណក្នុងទិសដៅ​ស្របទិសគ្នា បុកពេញ​ទំហឹង បណ្តាលស្ត្រីរង​គ្រោះម្នាក់ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ។

ក្រោយគ្រោះថ្នាក់​ចរាចរណ៍កើតឡើងមន្ត្រីន​គរបាលចរាចរ​ណ៍ផ្លូវគោក​ស្រុកព្រៈនេត្រព្រៈ បានដល់កន្លែង​កើតហេតុបាន​សម្រួលចរាចរ​ណ៍ ហើយវាស់វែ​ងប្រាប់ថា មូលហេតុគ្រោះ​ចរាចរណ៍កើ​តឡើងបណ្តាលម​កពីស្ត្រីរង​គ្រោះ បត់ម៉ូតូ​មិនប្រយ័ត្ន ហើយរថយន្ត​បង្កបើ​កលឿនបា​នបុកពីក្រោយ​ បណ្តាលស្លាប់ម្នាក់ និងកន្លែង​ជា​ស្ត្រីជិៈម៉ូតូ និងអ្នក​បើកបររថ​យន្តសេរីទំនើប ក្រោយបុកហើយ​គេចខ្លួន​បាត់​ទុករថ​យន្ត​នៅកន្លែងកើ​តហេតុ។

មន្ត្រីន​គរបាលបាន​បញ្ជាក់ថា៖ក្រោយធ្វើការវា​ស់វែងហើយ​ស្ត្រីរងគ្រោះ​ប្រគល់ជូនសា​ច់ញាតិទទួល​យកធ្វើបុណ្យតាមប្រពៃណីយ៍ និងរថយន្តដែ​លបង្កនិង​ម៉ូតូរង​គ្រោះ ដែលខូចខាត​ត្រូវបានយ​កមករក្សាទុក​នៅ​អធិការដ្ឋានន​គរបាលស្រុកព្រៈនេត្រព្រៈ ដើម្បីដោះស្រាយ​គ្នាតាមច្បាប់ជា​ក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button