នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួននសង្ស័យប្រុស ស្រី០៣នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន០៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន០៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបនិងចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចជាប់វិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖បន្ទាប់ពីទទួលបានព័ត៌មានប្រជាពលរដ្ឋរាយការណ៍ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទ បញ្ជាឲ្យលោកដឹកនាំកម្លាំងចុះដល់ទីតាំងដោយឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រីចំនួន០៣នាក់១/-ឈ្មោះ ចាន់ សីហា ហៅកណ្តុរ ភេទប្រុស អាយុ ៣៧ ឆ្នាំ,២/-ឈ្មោះ ពេជ្រ មុំ ភេទស្រីអាយុ២៧ឆ្នាំ ទាំង០២នាក់ នៅភូមិអូរអំបិល ក្រុងសិរីសោភ័ណ សម្ភារៈដកហូតបានមានម្សៅ ក្រាមពណ៌សថ្លាំ ២២កូនថង់ទម្ងន់៦.៧៦ក្រាម,ថ្នាំប្រភេទគ្រាប់ពណ៌ក្រហម០៦គ្រាប់និង០១ចំហៀង ទម្ងន់០.៥៨ក្រាម,សំបកកូនថង់មួយចំនួន,ដបជក់០១,បំពង់ប៊ឺតវែងខ្លីមួយចំនួន,ដែកកេះ០៨,សំបកទែម៉ូម៉ែត្រ០២។
លោកវរសេនីយ៍ស្នងការរង បានបញ្ជាក់ទៀតថា៖ដោយមានការសហការពីឈ្មោះ ចាន់ សីហានិងឈ្មោះពេជ្រ មុំ ។នៅវេលាម៉ោង០៤និង៥០នាទីរសៀលនាថ្ងៃដដែល លោកបានបន្តដឹកនាំ កម្លាំងជំនាញ ចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះញៀន សុខលាង ហៅនាង ភេទប្រុស អាយុ៤០ឆ្នាំនៅម្តុំខាងក្រោយកាស៊ីណូហ្រ្គែន ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ។ក្នុងនោះដកហូត បានវត្ថុតាង៖ថ្នាំប្រភេទម្សៅក្រាមពណ៌សថ្លាំ ចំនួន០២កូនថង់ ទម្ងន់៣.៨២ក្រាម,និងថ្នាំគ្រាប់ពណ៌ក្រហមចំនួន៨៦គ្រាប់ទម្ងន់៧.៧៤ក្រាម,ទូរសព្ទដៃ០១គ្រឿង,ជញ្ជីង០១,ដែកកេះជក់០៨,ដាវ០៣ដើម,កូនកាំបិតខ្លី០២ដើម,សំបកកូនថង់មួយចំនួន។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៧ខែមករា ឆ្នាំ២០២២ដើម្បីចាត់ការបន្តតាមនិតិវិធី៕