សង្វៀនបញ្ជល់មាន់ និងអាប៉ោងដុះស្លែមួយកន្លែង នៅស្រុកបកែវ ខេត្តរតន:គីរី មិនទាន់មានសមត្ថកិច្ចណាបង្ក្រាបឡើយ
រតនគិរី ៖ លឺ១០ដង មិនស្មើឃើញម្តង! ល្បីទៀតហើយសង្វៀនបញ្ជល់មាន់ និងអាប៉ោងព្រមទាំងយូគីដ៏ធំ នៅក្នុងស្រុកបកែវ ខេត្តរតនគិរី កំពុងតែបើកឲ្យលេងភ្នាល់ឡើងកក្រើក មិនមានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ។
ខណ:មហាជនធ្វើការិះគន់ និងលើកឡើងថាផ្ដើមចេញ ពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីករាល ដាលយ៉ាងពេញ បន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់សន្តិសុខសង្គមនាយពេលបច្ចុប្បន្ន។
ប្រជាពលរដ្ឋបន្តរិះគន់ថា សង្វៀនជល់មាន់ស្ថិត ក្រោមវត្តមានការគ្រប់គ្រង ដោយម្ចាស់ឈ្មោះលោក ថន ប៑ុនធី ( ហៅធី បាញ់ ) អតីតមេឈ្មួញឈើនៅខេត្តក្រចេះ លោកបានបន្តបើកលេងដោយរលូន មិនខ្លាចញញើតនឹងអាជ្ញាធរមាន សមត្ថកិច្ច ក្នុងខេត្តរតនគិរី ជាពិសេសលោក ស្នងការ និងលោកអភិបាលខេត្ត។
យោងតាមប្រភព សូមមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថា ទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាងរលូន គេលេងភ្នាល់គ្នាក្នុង១គូៗ ចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ ជាងនេះទៅទៀតនោះ មានអ្នកខ្លះលេងចាញ់លក់់អស់ឡាន និងរបស់របរគ្រឿងអលង្ការជាច្រើនថែមទៀត។
ប្រភពបានបន្តថាក្រៅពី អតីតមេឈ្មួញឈើ លោក ធី បាញ់ ក៏មានអ្នកកាសែតជើងចាស់ម្នាក់ ធ្វើជាជំនួយការ ដើម្បីសម្របសម្រួល អ្នកសារព័ត៌មាន ដែរគាត់នោះមានឈ្មោះថា ធីម។
សូមបញ្ជាក់ៈ ទីតាំងល្បែងនេះស្ថិតនៅចំនុច ភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនះគិរី ហើយទីតាំងនេះត្រូវបានអាជ្ញាធរស្រុកបកែវបង្រ្កាបម្ដងរួចទៅហើយដែរ កាលពីប៉ុន្មានខែមុន តែឥឡូវ ទីតាំងខាងលើនេះ គឺពួកមេខ្លោងញៀនល្បែងបើកលេងជារៀងរាល់ថ្ងៃ វិញហើយ។
ដូច្នេះក្នុងនាមខ្ញុំបាទជាអ្នកសារព័ត៍មាន សូមសំណូមពរដល់លោកអភិបាលនៃគណះអភិបាល ខេត្តរតនះគិរី ឯកឧត្តមស្នងការ និងង ឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនះគិរី មេត្តាបញ្ជូនកូនចៅក្រោមឱវាទ ចុះទៅត្រួតពិនិត្យនឹងធ្វើការបង្រ្កាបផងទាន… ៕
????