ព័ត៌មានជាតិ

មនុស្ស ២៦នាក់បានស្លាប់ និង៤៤​នាក់​ផ្សេង​ទៀត​រងរបួស ក្នុងករណីអគ្គិភ័យឆេះ​កាស៊ីណូ​នៅ​ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេ​នាធិការ យោធ​ភូមិភាគ​ទី៥ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បាន​ដឹកនាំក្រុមរុករក និងជួយ​សង្រ្គោះ អង្គភាព​៧០៥ ចំ​ណុះ​យោធភូមិភា​គទី៥ ។ក្នុងប្រតិប​ត្តិការរុករក និង​សង្គ្រោះក្នុង​ឧបទ្ទេវហេតុក​រណីអគ្គិភ័យ​ឆេះនៅ​កាស៊ី​ណូ Grand Diamond City Resort ក្នុងក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយស​ហការ​ជាមួយ​កងរុក​រកនិង​ជួយសង្រ្គោះ កងពលតូចលេ​ខ៧០ បញ្ជា​ការដ្ឋា​កទ័ពពិសេស កងពល​តូចថ្មើរ​ជើង​លេខ៥១ ជាង២​០០នាក់ និងក្រុម​អ្នកជួយ​សង្គ្រោះស្ម័គចិត្តរបស់ថៃ រួមជា​មួយក្រុម​ពន្លត់អគ្គិ​ភ័យស្ន​ការន​គរបាលខេត្តបន្ទាយជ័យ ក​ងកម្លាំងចម្រុះ អាជ្ញាធ​រមូលដ្ឋាន ត្រូវបានបិទបញ្ចប់ បន្ទាប់​ពីរ​កឃើញមនុស្ស ​២៦​នាក់ស្លាប់ និងជិត ៦០​នាក់ផ្សេងទៀតរងរបួស ដែល​កំពុង​សម្រា​កព្យាបា​លនៅកម្ពុជា។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានមា​នប្រសាសន៍ប​ញ្ជាក់ថា ក្នុង​ប្រតិបត្តិរុក​រក និងសង្គ្រោះ រយៈ​ពេល ៣៩ម៉ោ​ង ករណីអគ្គិភ័​យឆេះអ​គារកាស៊ីណូ ​Grand Diamond City Resort ក្នុងក្រុង​ប៉ោយប៉ែត ដែ​លដឹកនាំដោយឯកឧត្តម ​ហង្ស សា​មឿន អនុប្រធា​នទី២ នៃគណៈ​កម្មាធិការជា​តិគ្រប់​គ្រង​គ្រោះមហន្តរាយ ហៅកាត់ គ.​..ម និ​ងឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ រួមជា​មួយប​ណ្តាអង្គភាពយោធា បានរៀប​ចំការអន្តរា​គមន៍រុករក និងស្វែងរកជ​នរងគ្រោះក្នុងអគ្គិភ័យនោះ ត្រូវ​បានបិទបញ្ចប់ទាំងស្រុង បន្ទាប់​ពីបានសង្គ្រោះជនរងគ្រោះ និងស្វែងរក​សាកស​ពឃើញ​ជា​ច្រើននាក់រួចមក.បន្ទាប់ពី​ក្រុមរុករក និងសង្គ្រោះបា​នចំណាយពេល២ថ្ងៃរួចមកនេះ មានសាក​សព​ចំនួន២៦នាក់ បានរកឃើញក្នុងអគារ និងអ្នក​រងរបួស​សរុប៤៤នាក់ ដែ​លកំពុងសម្រាក ព្យាបាល​នៅ​កម្ពុជា ហើយមិ​នមាន​ជនជា​តិខ្មែរឡើយ។

បន្ទាប់ពីប្រតិ​បត្តិការត្រូវបិទបញ្ចប់, នៅថ្ងៃស្អែ​កមន្រ្តីជំនា​ញរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជា​មួយមន្រ្តីជំនាញថៃ នឹងសហ​ការគ្នាចា​ប់ផ្តើម​ហ៊ុព័ទ្ធប​រិវេណអគារ​កាស៊ីណូដែ​លឆេះទាំង​ស្រុងនេះ ដើម្បីរុះ​រើសំណ​ង់ទាំ​ងមូល ដោយអាជ្ញាធរបាន​សម្រេចបិទផ្អាក​ការធ្វើចរាចរណ៍ជា​បណ្តោះ​អាសន្នលើកំ​ណាត់ផ្លូវខាងមុខ​ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងបានរៀប​ចំសម្រួលដ​ល់កា​រធ្វើដំណើរឆ្លងដែ​នរបស់ប្រជាពលរដ្ឋ និងភ្ញៀវបរទេស ដែលនឹង​ធ្វើដំណើរ​តាមផ្លូវវៀង​ព្រំដែន​អន្តរជាតិប៉ោយប៉ែត ខណៈកា​រដឹកជញ្ជូនទំនិញ​ចេញចូល នឹងផ្ទេរទៅតាមច្រកព្រំដែ នអន្តរជាតិ​ស្ទឹងបត់បា​ណងអៀន។ កាស៊ីណូ Grand Diamond Resort បា​នឆាបឆេះទាំងស្រុង កាលពីយប់​កណ្តាលអាធ្រា​តថ្ងៃទី២៨ ខែធ្នូកន្ល​ងមកនេះ ដោយទំហំខូចខាត និងមូលហេ​តុនៃអគ្គិភ័​យនេះកំពុ​ងបន្តស្រាវ​ជ្រាវនៅឡើយ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer