សិស្សានុសិស្សចំនួន៥០៨នាក់ នៅក្រុងប៉ោយប៉ែតទទួលបានអំណោយជាសម្ភារៈសិក្សា ពីសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត និងព្រះសង្ឃ

ខេត្តបន្ទាយមានជ័យ៖លោកគង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ សហការជាមួយព្រះសង្ឃ រៀបចំពិធីចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន ៥០៨នាក់ មកពីសាលាសាមគ្គីមានជ័យ និងសាលាវត្តស្រះត្រាច ក្នុងក្រុងប៉ោយប៉ែត ។ពិធីនេះបានធ្វើឡើងនៅក្នុងវត្តស្រះត្រាច(ហៅវត្តត្រាច) ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគុណខេត្តបន្ទាយមានជ័យ ព្រះគ្រូចៅអធិការ វត្តស្ទឹងបត់
ព្រះគ្រូចៅអធិការវត្តស្រះត្រាច និងលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ លោក តាំង លីហេង ក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ លោកយាយ លោកតា ព្រមទាំងពុទ្ធរិស័ទ សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។អំណោយដែលត្រូវចែកជូនដល់សិស្សានុសិស្សពេលនេះរួមមាន៖សៀវភៅ
,បិច ,ខ្មៅដៃ, នុំប៉ាំង និងថវិការចំនួន៥០០០រៀលផងដែរ ។
នាឱកាសនោះលោកចៅសង្កាត់អូរជ្រៅ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងពុទ្ធរិស័ទទាំងអស់អញ្ជើញចូលរួមទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចំរើនជាងនេះបន្ថែមទៀត ។លោកចៅសង្កាត់អូរជ្រៅ បន្តថា ដោយសារមានសន្តិភាពទើបមានថ្ងៃនេះ សន្តិភាពគឺបានមកពីការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាស្ថាបនឹក ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល រហូតទទួលបានបានជ័យជំនះ អភិវឌ្ឍន៍ប្រទេសចាប់ពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ន មានការអភិវឌ្ឍវន៍រីកចំរើកយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ។
ជាមួយគ្នានោះដែរលោកគង់ រិទ្ធា បានមានប្រសាសន៍ថ្លែងការអព្រះគុណ និងអគុណ ចំពោះព្រះសង្ឃ និងពុទ្ធបស័ទទាំងអស់ដែលបានចូលរួមផ្តល់អំណោយចែកជូនដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ។ជាប់ជាមួយគ្នានោះដែរលោក គង់ រិទ្ធា ក៏បានធ្វើការបកស្រាយពាក់ព័ន្ធការចោទប្រកាន់របស់អ្នកមួយចំនួនតូចរយះការកន្លងមកថា មានការបិតទ្វាវត្តមិនឲ្យមានការចេញចូលបាន និងដាក់សន្តិសុខយាមដើម្បីប្រយោជន៍បុគ្គលនោះ គឺជារឿងមិនពិតព្រោះថា ដោយសារវត្តនេះនៅទីប្រជុំជន់មានប្រជាពលរដ្ឋឆ្លងកាត់ច្រើន ម្យ៉ាងវិញទៀតរយះការកន្លងមកនេះមានជនខិលខូចបានចូលទៅលួចរបស់របក្នុងវត្ត ចោលសំរាមពាសវាលពាសកាលគ្មានអនាម័យ ពិសេសបើកបរក្នុងល្បឿនលឿនរហូតបង្កជាគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ ពេលខ្លះព្រះសង្ឃឆ្លងកាត់រត់គេចទៀតផង ។ដូចឆ្នេះលោក គង់ រិទ្ធា ស្នើឲ្យអ្នកមួយចំនួនតូចបញ្ឈប់ការរិះគន់បែបនេះតទៅទៀត ពីព្រោះវត្តអារាមជាទីគោរពរបស់ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ ៕