ព័ត៌មានជាតិ

សន្និសីទ ​ស៊ីយូអេស ស្តីពីការសិក្សានៅថ្នាក់ឧត្តមសិក្សាក្នុងកំឡុងពេលកូវីដ.១៩គឺជាឱកាស

(បន្ទា​យមានជ័យ)៖​ដោយឈរលើ​បាវវច​នា​ (បណ្ដុះ​បណ្ដាល​ ដើម្បីកា​រងារ និងមុខរប​របណ្ដុះ​បណ្ដា​ល ដើម្បី​ភាពជោ​គជ័យក្នុងចិត្ត​ និងមុខរបរ) សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ស៊ី​យូអេស​(CUS) បានរៀ​នបចំសន្និសីទ ស៊ី​យូអេស ស្តីពីកា​រសិក្សា​នៅថ្នាក់​ឧត្តម​សិក្សា ក្នុងកំឡុងពេ​លកូវីដ​.១៩ គឺជាឱកាស ជូន​ដល់ព្រះសង្ឃ និងសិស្ស​និស្សិត ​ក្រោមអធិបតីភាពឯកឧត្តម​បណ្ឌិត មាស បូរ៉ា សា​ក​លវិទ្យាធិ​ការ ​សា​ក​លវិទ្យាល័​យ ឯកទេស នៃកម្ពុជា ឯកឧត្តម​បណ្ឌិត កែវ ជា សាក​លវិទ្យា​ធិកា​ររ​ង​សា​កលវិទ្យាល័​យ​ ឯកទេ​ស នៃកម្ពុជា លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការ​រងសាក​លវិទ្យាល័​យ ឯកទេស នៃកម្ពុជា លោ​ក មាសសំណាង ប្រធាន​មជ្ឈមណ្ឌល​ការងារខេត្ត​បន្ទាយ​មានជ័យ និងលោក ឆាយ លឿន នាយក​ធនាគារវឌ្ឍនៈសាខា​ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ធ្វើបរិវេ​ណសាកលវិទ្យា​ល័យ ឯកទេស នៃកម្ពុជា ស៊ី​យូអេស(CUS) ស្ថិតនៅ​ភូមិភ្នំ​កន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ (ក្បែផ្សារចំការគរ)

 

លោក ណាប់ យុង នាយកនាយ​កសាខាខេត្តបន្ទាយមានជ័យ បានមានមតិលើកឡើងថា៖ ដោយ​ស្រប​តាមអនុសា​សន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ត្រូវរៀនរ​ស់ជាមួយកូវីដ.១៩ ដោយអ​នុវត្តវិធានការ ៣កុំ ៣ការពារ ថ្ងៃ​នេះ​សាខាសាកលវិទ្យាល័​យឯកទេស នៃកម្ពុជាខេត្តបន្ទាយមានជ័យ បានសហ​ការជាមួយមជ្ឈម​ណ្ឌលការងា​រខេត្តបន្ទាយមានជ័យ និងធនាគារវឌ្ឍនៈសា​ខាខេត្តបន្ទាយមានជ័យ និងធនាគារភីលីព បានរៀបចំ​បទបង្ហាញសម្រាប់​សិស្សបាក់ឌុប ស្ដីពីការសិ​ក្សានៅឧត្តមសិក្សាក្នុងកំឡុងពេលកូវីដ.១៩ គឺជាឱកា​ស ក្នុងគោលបំណងជួយតម្រង់ទិ​សដល់ប្អូនៗ សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញ ឯកទេ​សសិក្សានៅថ្នាក់ឧត្តមសិក្សា ឲ្យបានត្រឹមត្រូវការ​ស្វែងយល់ អំពីកត្តា​ជោគជ័យ ក្នុងការងារ និងមុខរបរ និងកា​រយល់ដឹ​ងអំពីលក្ខណ​សម្បត្តិរបស់​បុគ្គលជោគជ័យ សម្រាប់ជាជំ​នួយស្មារតី​ដល់ប្អូនៗ ក្នុងការរៀប​ចំអនាគតរបស់ខ្លួនឲ្យ​បានល្អប្រសើរព្រមទាំងបង្កើនភាពជាដៃគូរ និងពង្រីក​កិច្ចសហប្រតិបត្តិកា​ររបស់សាក​លវិទ្យាល័យ ជាមួយស្ថាប័ន​នានា ដែលមានសក្តានុ​ពលក្នុងការ​ជួយលើ​កស្ទួយ​សេវានិស្សិតរបស់សាកលវិទ្យាល័យឲ្យកាន់តែប្រសើរឡើង។

 

ជាមួយគ្នានោះឯកឧត្តមបណ្ឌិត មាស បូរ៉ា និងឯកឧត្តមបណ្ឌិត កែវ ជា បានមានប្រសា​សន៍លើក​ឡើង​ថា៖ សន្និសីទ ស៊ី​យូអេស២០២២ សបញ្ជាក់ឲ្យឃើ​ញថា សាកលវិទ្យាល័យ ពិតជាបាន​ត្រៀមចិត្ត​ត្រៀមកាយលក្ខណៈសម្បត្តិ រួចជាស្រេចក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក៏ដូចជានិ​ស្សិតរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។

 

ចុងបញ្ចប់នៃ​កម្មវិធីលោ​កបណ្ឌិត សឿ យ៉ាន បានមានប្រសាសន៍បូកសរុបថា៖ ដើម្បីការចម្រើន​ឥត​ព្រំ​ដែនបុគ្គល​ខ្លួនឯងជាអ្នក​ទទួលខុស ត្រូវលើជោគវា​សនាខ្លួន​ឯងជាពិសេ​សក្នុងយុ​គសម័យ​ព័ត៌មាន​វិទ្យា និងសេដ្ឋកិច្ចចំ​ណេះដឹង គឺចាំបាច់ណាស់ត្រូវអភិវឌ្ឍខ្លួន ហេតុនេះសិក្សា​ជាការងារសំ​ខាន់​សម្រាប់ប្អូនៗ ដើម្បីទទួលបានចំ​ណេះដឹងកាន់តែច្រើ​នពីមួយកម្រិតមួយ​ទៅកម្រិតមួយនាំ​ឲ្យមាន​បញ្ញាគិតត្រឹមត្រូវនាំឲ្យជីវិតមានភាពប្រសើរឡើង៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button