ព័ត៌មានជាតិ

ឯកឧត្តម អ៊ូច ភា បន្តនាំយកអាវរងា មុង និងភួយ ជូនដល់ចាស់ជរា ទីទ័លក្រ ចំនួន ១០០នាក់ នៅស្រុកគិរីវង់

ខេត្តតាកែវ:នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិកាសាខា មន្ត្រីប្រតិបត្តិសាខា ប្រធានមន្ទីរជុំវិញខេត្តបានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មានដូចជា អាវរងារ១ មុង១ និងភួយ១ ផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទីទ័លក្រចំនួន ១០០នាក់ នៅក្នុងបរិវេនវត្តភ្នំរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកបំផុត ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែ យកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់គ្រួសារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះនៅគ្រប់ទីកន្លែង ដោយមិន ប្រកាន់បក្សពួក និន្នាការនយោបាយ ពូជសាសន៍ សាសនាអ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលកំពុងមានការឆ្លងខ្លាំងគួឱ្យបារម្ភបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ គោរពតាមការណែនាំ របស់អាជ្ញាធរមូលដ្ឋាន ជាពិសេស អនុវត្តនូវវិធានការរបស់ សម្តេចតេជោ គឺការពារ ៣កុំ និងពីរចូលរួម ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខា ភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើង នៅក្នុងប្រទេសយើង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button