ព័ត៌មានជាតិ

អាជ្ញាធរខេត្តប៉ៃលិន ​ដឹកនាំមន្រ្តីក្រោមឱវាទ ​ចុះផ្អាកទីតាំង​ស្តង់ពោត និងដំឡូងមី ដែលជញ្ជីង​មិន​ប្រក្រតី​ជាង១០កន្លែង

ខេត្តប៉ៃលិន៖ លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន​ សហការ​ជាមួយមន្ទីរឧស្សាហ​កម្មខេត្តប៉ៃលិន ដឹកនាំ​ដោ​យលោក សុខ ពិសី អភិបា​ល​រងខេត្តប៉ៃលិន តំណា​ងលោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន រួមទាំ​ងអង្គភា​ពពាក់ព័ន្ធមួយ​ចំនួនទៀត កា​លពី​ព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ចុះផ្អាក​ដំណើរការប​ណ្តោះ​អាសន្ន លើ​ទីតាំង​ស្តង់​ពោ​ត ​និងដំឡូងមី​ ដែលជញ្ជីង​មិន​ប្រក្រតី​ ដើម្បី​កែ​សម្រួ​លប​ច្ចេក​ទេ​ស​ចំនួន០​៩​ស្តង់​ ដែលទ​ទួ​លទិញក​សិផ​ល​ ពោតក្រោម​ និងដំឡូង រប​ស់ប្រជា​កសិក​រនៅក្នុ​ងសង្កា​ត់ប៉ៃលិន សង្កាត់​អូរតាវ៉ៅ និ​ងសង្កា​ត់ប​យ៉ាខា ដូចតទៅ៖សង្កាត់ប៉ៃ​លិន មានចំនួ​ន០៥ស្តង់ សង្កាត់​អូរតាវ៉ៅ មានចំ​នួន០៣ស្តង់ សង្កា​ត់បយ៉ាខា មា​នចំនួន០១ស្តង់ សរុបរួមមា​នចំនួន០៩ស្តង់ ក្នុងក្រុងប៉ៃ​លិន ខេត្តប៉ៃលិន។

រហូតដល់វេលា​ម៉ោង០២ និង០០នាទីរសៀល ថ្ងៃទី២៤ ​ខែវិច្ឆិកា ឆ្នាំ២០២២ ​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំ​ណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម គ​ង់ ដួង សមាជិកក្រុមប្រឹក្សាខេត្ត លោក សុខ ពិសី អភិ​បា​លរងខេត្តប៉ៃលិន លោក សៀ សុខុម​ អភិបាលស្រុកសាលាក្រៅ និងមន្ទីរជំ​នាញពាក់​ព័ន្ធជុំវិញ​ខេត្តទាំងអស់ បានចុះផ្អាកជា​បណ្ដោះអាសន្នដល់ម្ចាស់អាជីវ​កម្មស្តង់ (ទិញពោតនិងដំឡូងមី) ដើម្បីរ​ង់ចាំថ្នាក់ក្រសួង​ចុះត្រួតពិនិត្យ ចំនួន០៦​ទីតាំង មានដូច​តទៅ ៖ ស្តង់របស់លោក សួន ភារម្យ (តំណាង) ស្ថិតនៅភូមិ​អូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ស្តង់លោក ហ៊ាង ឡេវ (ម្ចាស់) ស្ថិតនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ស្តង់លោក កែវ វីរៈ (ម្ចាស់) ស្ថិតនៅ​ភូមិវាល ឃុំ​សាលាក្រៅ ស្រុកសាលាក្រៅ ស្តង់របស់លោក ហ៊ុយ ណាវី (ម្ចាស់) ស្ថិតនៅភូមិក្ងោក ឃុំស្ទឹង​កាច់ ស្រុកសាលាក្រៅស្តង់របស់លោក មិច សុខុន (តំណាង) ស្ថិតនៅភូមិថ្នល់កែង ឃុំអូរអ​ណ្តូង ស្រុកសាលាក្រៅ ស្តង់របស់លោក ជា​ ឌីណា (ម្ចាស់) ស្ថិតនៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ។

ទោះបីជាយ៉ាងណា អាជ្ញាធរខេត្ត ក៏បានណែនាំឱ្យម្ចាស់ស្តង់នីមួយៗ ផ្អាកដំណើរការមួយរយ: ពេល​សិន រង់ចាំរហូត​ដល់ក្រសួងចុះទៅពិនិ​ត្យមើលជញ្ជីង និងរៀបចំកែតម្រូវ​ឱ្យមានសុក្រិត​ភាព​ឡើងវិញ ទើបអនុញ្ញាតឱ្យដំ​ណើរការតាមធម្មតាឡើងវិញ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer