ព័ត៌មានជាតិ

លោកឧត្តម​សេនីយ៍ត្រី វង្ស ធី មេបញ្ជាកា​ររងកងរា​ជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កិច្ចប្រ​ជុំផ្សព្វ​ផ្សា​យអំពីច្បាប់ស្តីពី​ការបោះ​ឆ្នោត ​បទប​ញ្ជា និង​នីតិ​វិធីសម្រា​ប់​ការ​បោះឆ្នោត ជ្រើស​តាំងតំ​ណា​ងរាស្រ្ត ​នីតិកា​ល ​ទី៧ ឆ្នាំ២០២៣

(បន្ទាយមានជ័យ )៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង​កងរាជអាវុធ​ហត្ថខេត្ត បានអញ្ជើញ ជា​អធិបតីក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយអំពីច្បា​ប់ស្តីពី​ការបោះ​ឆ្នោត បទបញ្ជា និង​នីតិវិធីសម្រាប់ការ​បោះឆ្នោត និងក្រមសីល​ធម៌សម្រាប់​ភ្នាក់ងា​រសន្តិ​សុខបោះ​ឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ ឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅ​សាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋាន​កងរាជអាវុ​ធហត្ថខេត្ត​បន្ទាយមានជ័យ ដោយមាន​ការចូលរួមពី​ណា​ក់លោកមេបញ្ជា​ការរងកងរាជ​អាវុធហត្ថខេត្ត លោក​នា​យសេ​នាធិ​ការរង លោកប្រធានអនុប្រធានមន្ទីរ លោកនាយការិយាល័យជំនាញ លោកមេ​បញ្ជាការមេប​ញ្ជា​ការមូលដ្ឋាន​កងរាជ​អាវុធហត្ថក្រុង​ស្រុក ទាំង៩ និ​ងនាយ នាយរងកង​រាជអាវុធ​ហត្ថ ចំនួន៧៨​នាក់។

នាឱកាសនោះ​លោកឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បានមានប្រសា​សន៍ណែនាំដល់ នាយ នាយរង កងរា​ជអាវុធហ​ត្ថទាំងអស់ ត្រូវចូលរួមថែរក្សាកា​រពារសន្តិសុខ ស​ណ្តាប់ធ្នាប់​ ទប់ស្កាត់ ស្រាវជ្រា​វបង្ក្រាបបទ​ល្មើស ជួយស​ង្គ្រោះនូវរាល់​ឧបទ្ទវហេតុឱ្យ​ទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិ​សេស​ការពាសន្តិសុខ សណ្តាប់ ធ្នាប់ ក្នុងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាល ទី ៧ ឆ្នាំ ២០​២៣ ដែលនឹងប្រព្រឹត្ត​ទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេ​លខាង​មុខឱ្យបាន​ល្អប្រសើរបំផុត ។

លោកឧត្តមសេ​នីយ៍ត្រី ក៏បានណែនាំបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវមាន​កិច្ចសហ​ការ ទំនាក់ទំនង ល្អ ជាមួយអា​ជ្ញាធរមូលដ្ឋាន មានសាមគ្គីភាពល្អក្នុងអង្គភាព ។ ព្រមជាមួយគ្នា​នោះលោកឧត្ត​មសេនីយ៍ត្រី វង្ស ធី បានផ្សព្វផ្សាយ អប់រំ នយោបាយ ចិត្តសាស្រ្ត ឆមាសទី១ ដល់ក​ងកម្លាំង និងមេបញ្ជាការ​មូលដ្ឋានកងរាជ​អាវុធហត្ថក្រុងស្រុក ដើម្បីចូលរួ​មផ្សព្វផ្សាយ​នៅមូលដ្ឋាន​របស់ខ្លួនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button