ព័ត៌មានជាតិ

កម្លាំងការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស បញ្ជូនខ្លួនមេខ្យល់០១នាក់ ទៅសាលាដំបូង​ខេត្តប​ន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖​នារសៀលថ្ងៃទី១៨ ខែមី​នា ឆ្នាំ២០២២​នេះ​ ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុ​ស្ស​ខេត្តបន្ទាយ​មានជ័យ ​បញ្ជូ​នខ្លួន​ជ​នសង្ស័យ​ម្នាក់​ទៅ​សា​លា​ដំ​បូង​ខេត្ត ដើម្បី​ចា​ត់ការប​ន្ត​តាមនិ​តិវិធី​​​ ពាក់​ព័ន្ធក​រណី​នាំ​ពល​ករឆ្លង​ដែនចូល​ទឹកដីថៃ​។​នេះបើតា​មការ​ឲ្យដឹង​ពី​លោកវរ​សេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាកា​ររងកងរាជ​អាវុធហត្ថខេត្ត ទទួលកា​រងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើស​។

 

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា នៅវេ​លាម៉ោង២៣និង៣០នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក បានចុះល្បាតកា​រពារស​ន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនប្រជា​ពលរដ្ឋក្នុងភូមិសាស្ត្រ ក៏​ស្រាប់តែប្រទះ​ឃើ​ញមា​នរថយន្ត០១គ្រឿង ម៉ាកN​ISSANFROTIER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមាន​ជ័យ 2B-​3443 ​ដឹកម​នុ​ស្សប្រុស ស្រីចំនួន​១៣​នាក់ក្នុង​នោះមានស្រ្តីចំ​នួន០​៥នា​ក់ផងដែរ ។ដោយ​មានកា​រសង្ស័យ​កម្លាំងក៏​ធ្វើ​ការឃាត់​￸យកមក​មូលដ្ឋានក​ងរាជអាវុ​ធហត្ថស្រុកដើម្បីធ្វើការសួរនាំ ។

 

ក្រោយ​ពីកម្លាំងជំនា​ញសាកសួរ​ពល​ករទាំ​ង១៣នា​ក់នោះ​￸បានឲ្យដឹងថា ពួកខ្លួន​មកពី​បណ្ដា​ខេត្ត​ផ្សេង​ៗគ្នា ហើយបានទំនាក់ទំ​នង​មេខ្យល់ជា​អ្នកបើករថយន្ត ដើម្បីឲ្យ​នាំ​ពួកខ្លួនឆ្លង​ដែនទៅប្រទេ​សថៃពិតប្រាកដមែន ។ចំណែកមេខ្យល់ឈ្មោះ￸ លឿម បូរី ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិចំ​បក់ ឃុំបឹងបេង ស្រុកម៉ាឡៃ បានឆ្លើយសារភាពថា រូបគេពិតជា​បានទទួលដឹ​កពលករដែល​មានបំណង​លួចឆ្លងដែនដោ​យខុសច្បាប់ពិតប្រាកដមែន ។ដោយ​ផ្អែកលើការ​រៀបរាប់របស់​ពលករ​ទាំង១៣​នាក់ និងចម្លើយ​សារភាពរបស់ជនសង្ស័យ ទើបកម្លាំ​ងជំនាញមូលដ្ឋាន​កងរាជអាវុធ​ហត្ថស្រុកម៉ាឡៃ​ កសាងសំណុំរឿងបញ្ជូន​មកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

 

ចំណែកពលករ​ត្រូវបាន​បញ្ជូនទៅធ្វើតេ​ស្តរហ័សនៅម​ណ្ឌលសុខភាពស្រុម៉ាឡៃ ដើម្បីរកមេរោគ​កូវី​ដ-​១៩​ បើសិនអវិជ្ជមាន​អនុញ្ញាតឲ្យវិលត្រឡប់​ទៅស្រុកកំណើ​តរៀងៗខ្លួនវិញ ​ដោ​យឡែក​បើវិជ្ជ​មា​ន ត្រូវ​នៅ​សម្រាកព្យាបា​លសិន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button