ព័ត៌មានជាតិ

ពិធីបុណ្យ​សម្ពោធឆ្លងកុដិ និង​សមិទ្ធផលនានា ក្នុងវត្តប្រាសា​ទសរារាម (ហៅវត្តដងត្រាង)

(បន្ទាយមានជ័យ)៖កុដិ​សា​មគ្គីធ​ម៌មួយ​ខ្នង​ដែល​មា​នទទឹង ​៩ម៉ែត្រ បណ្ដោ​យ ១៦​ម៉ែត្រ កម្ពស់ ១ជា​ន់ បាន​ស្ថាប​នារួច​រាល់ជា​ស្ថា​ព​រ ដោយ​ចំណាយ​អស់​ថវិ​កាចំនួន ​៥៦,៤៥៨ ដុល្លារ ​និងសមិ​ទ្ធផល​ផ្សេងៗ​មួយ​ចំនួ​នទៀត ត្រូវបានស​ម្ពោធឆ្ល​ង ជាផ្លូវការ​នាព្រឹក​ថ្ងៃទី២៧ ​ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅ​វត្តប្រា​សាទសរារាម “​ហៅវត្ត​ដ​ងត្រាង​ស្ថិត​ក្នុងឃុំចំ​ណោម ស្រុក​មង្គលបូរី ​ខេត្តបន្ទាយមានជ័យ ក្រោម​អធិប​តី​ភាព ​លោក លី សុ​វណ្ណារិទ្ធ ​អភិបា​លរងខេត្តបន្ទាយមានជ័យ ​។

តាមរ​បាយការណ៍សង្ខេប​ ព្រះគ្រូសិ​រីមង្គល ​ញាណវ​ង្ស ហួត ​ពិសិដ្ឋ ព្រះគ្រូ​ចៅអធិកា​រវត្ត ដងត្រាង បាន​មាន​សង្ឃដី​កាបញ្ជាក់​ថា វត្តដង​ត្រាង គឺជាវត្តមួយ​ដែល​ក្នុងរ​បប ប៉ុល ពត បំផ្លាញ​ខ្ទេចខ្ទីចោ​លស្ទើ​រគ្មាន​សល់​ តែក្រោយ​ថ្ងៃរំ​ដោះ ៧ មករា ឆ្នាំ១៩៧៩ ទើបប្រជា​ពុទ្ធបរិស័ទ​ជិតឆ្ងាយមា​នសទ្ធាជ្រះ​ថ្លាសា​មគ្គីគ្នា កសាងវត្តដ​ងត្រា​ងនេះឡើងវិញ ដូចជា​នា​ថ្ងៃនេះ​បានដា​ក់សម្ពោធ​កាត់ខ្សែ​បូរ កុដិ​សាមគ្គី​ធម៌នេះ សម្រាប់​ព្រះស​ង្ឃ គង់។ ព្រះតេ​ជគុណ​ក៏មាន​សង្ឃដីកា​បញ្ជាក់បន្ថែម​ជូនដល់​ឯកឧត្តម ​លោកជំទា​វ អស់លោក លោកស្រីថា វត្តដ​ងត្រាង​នៅ​ជំពាក់​សម្ភារៈ ​គ្រឿងសំណង់ចំនួន ២ ​ម៉ឺនដុល្លា​រទៀត។

នាឱកាសនោះលោក លី សុវណ្ណារិទ្ធ អភិបាល​រងខេត្ត បាន​​សម្ដែងនូវក្ដី​មោទនភា​ព​ទទួល​អំណរ​សា​ទរ ចំ​ពោះលទ្ធផ​លជា​ផ្លែផ្កាដ៏ស​មស្រប​ ដែល​ព្រះមន្ត្រី​សង្ឃ ​ព្រះសង្ឃ អាចារ្យ ​គណៈកម្មការ សប្បុរ​សជន និងពុទ្ធបរិស័​ទជិតឆ្ងាយ បានរួបរួម​សាមគ្គីគ្នា​កសាងនូវ​សមិទ្ធផល​នៅតា​មវត្តអារា​មនានា សម្រាប់ជា​ប្រ​យោជន៍សា​ធារណៈ ជាពិ​សេសនៅ​ក្នុង​វត្តប្រាសា​ទសរារាម បាន​រៀបចំពិ​ធីសម្ពោធ​ឆ្លងសមិទ្ធផល​នានា​ជាផ្លូវការ ដែល​សម្រេច​បាននាពេលនេះ មានកុដិថ្មីដែ​លទើប​សាងសង់​ហើយនេះ និង​សមិទ្ធផល​នានា ទាំង​អស់​នេះគឺ​ជាការបញ្ជាក់​ពីការចូលរួម និងការប​រិច្ចាគលះ​បង់រប​ស់ថ្នាក់ដឹក​នាំ ព្រះតេជគុ​ណ សប្បុរសជន និ​ងពុទ្ធប​រិស័ទគ្រប់ម​ជ្ឈដ្ឋាន។

លោក លី សុវណ្ណារិទ្ធ បន្តថា វត្តអា​រាមគឺជាកន្លែង​អប់រំសីលធម៌ ច​រិយាធម៌ គុណធម៌ និងជាទី​កន្លែ​ងដែ​ល​រក្សាទុកនូ​វវប្បធម៌ ប្រពៃ​​ណីទំនៀមទម្លាប់ ដែលបុព្វបុរស​ខ្មែរក​ត់ត្រាទុកពីជំ​នាន់មួយទៅ​ជំនាន់មួយ សម្រាប់​មនុស្សជំ​នាន់ក្រោយ​ ពិសេស​ទៅទៀត​ទីវត្តអា​រាម ជាកន្លែងបណ្ដុះនូ​វធនធាន​មនុស្ស ដែល​ពោរពេញ​ដោយចំ​ណេះដឹងទាំ​ងផ្លូវលោ​ក ផ្លូវធ​ម៌និងប្រក​បដោយ​មនសិការជាតិ ចៀស​វាងនូវអំ​ពើអកុសល នឹងធ្វើតែ​អំពើជាកុសល។ចុងបញ្ចប់គណធិប​តី ក៏បានប្រគេ​នថវិកាចំនួន ២ លាន​រៀល​ដល់ព្រះ​ចៅអធិការ សម្រាប់កម្មវិធីបុណ្យឆ្លង​និងបា​នបំពាក់គ្រឿង ឥស្សរិយស មេដាយដ​ល់ស​ប្បុរ​សជន និងបណ្ណ័សរ​សើរដល់​លោកតា លោកយាយផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button