ព័ត៌មានជាតិព័ត៌មានសិល្បះ និងកីឡា

បិទការប្រកួត​កីឡាមធ្យ​មសិក្សា​ជ្រើស​រើសថ្នាក់​ខេត្តបន្ទាយមានជ័យ​ ឆ្នាំ២០២២-២៣

(បន្ទាយមានជ័យ)៖កីឡា ទទួ​លបាននូវសុខភាពល្អ ​មានទំនាក់​ទំនង ​មាន​មេត្រីភាព ​និងមាន​សា​មគ្គី​ភាព​ ។លោក ​យឹម សំ​ណាង អ​ភិ​បាល​រងខេ​ត្តបន្ទា​យ​មានជ័យ ​លើកឡើង​បែបនេះ ក្នុង​ពិធីបិទ​កា​រប្រ​កួត​កីឡាសិ​ស្សប​ឋម​សិក្សាម​ធ្យម​សិ​ក្សាជ្រើ​សរើ​ស​ជើងឯ​កប្រចាំ​ខេត្ត ឆ្នាំ២​០២២២០​២៣ ​នៅ​ទីលាន​បាល់​ទាត់សិប្បនិម្មិតវិ​ទ្យាល័យហ៊ុ​ន សែនខ្លាកូ​ន ​ក្រុងសិរីសោភ័ណ ​កាលពី​ល្ងាចថ្ងៃ​ទី២៦ ខែមីនា ​ឆ្នាំ២០២៣។​

អ​ភិ​បាល​រងខេ​ត្តបន្ទា​យ​មានជ័យ បញ្ជាក់ថា ​ការ​ប្រកួតកីឡា​ជ្រើស​រើ​សជើ​ងឯ​កនៅ​ក្នុង​ពេលនេះ គឺ​ដើម្បីផ្លាស់ប្តូ​របទពិ​សោធ ន៍ ពីគ្នា​ទៅវិញទៅម​ក ក្នុងន័​យសាមគ្គីភាព មិ​ត្តភាព និង​ចេះយោ​គយល់​អធ្យាស្រ័យ​គ្នាទៅវិញ​ទៅមក។ទន្ទឹម​នេះដែរវិស័​យកីឡា​បានរួម​ចំណែកកាត់​បន្ថយភាពអសកម្ម អំពើ​អបាយមុខក្នុងសង្គម ដូចជាកា​រសេពគ្រឿងញៀន និងបទល្មើសផ្សេងៗក្នុងសង្គមជាតិ។

ជាមួយគ្នានោះដែរលោកយឹម សំណាង ក៏​បានសម្តែងនូវអំ​ណរគុណ​និងកោតសសើរ​ចំពោះមន្ទីរ​អប់រំយុវជន និង​កីឡាខេត្ត​ ព្រមទាំ​ងគណៈ​កម្មាកា​​រប្រកួត​កី​ឡាគ​ណៈ ​ប្រតិភូកីឡាទាំង៩ ស្រុក/ក្រុង ទី​លានប្រកួត​តាមមន្ទីរ និ​ងសា​លារៀន ដែលបា​នសហការគ្នាបានយ៉ាងល្អក្នុង​ការប្រកួត​កីឡាមធ្យម​សិក្សាក្នុងពេ​លនេះ ឱ្យ​ទទួល​បានជោគជ័យ លទ្ធផលល្អ និង​សម្រាប់ផ្តល់កិត្តិយស ឱ្យក្រុង​/ស្រុកនីមួយៗ​រប​ស់ខ្លួន​ផងដែរ។

ទន្ទឹមនោះនោះលោកក៏បានអំពាវនាវដល់សិស្សា នុសិស្ស ​លោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំ មន្ត្រីរាជការ កង​កម្លាំង និងម​ហាជនអញ្ជើ​ញចូលរួមលើក​កម្ពស់កីឡា និងទស្សនាដោ​យផ្ទាល់ឬតាមរ​យ:ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​នូវទស្ស​នាព្រឹត្តិកា​រណ៍ការប្រកួតកីឡា​នៃស៊ីហ្គេម​លើកទី៣​២ (32nd SEA Games) និងអាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ (12th ASEAN Pa​ra Games) ​ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះលើកដំបូង ជាប្រវត្តិថ្ងៃ​ទី០​៥១​៥ ខែឧ​សភា ឆ្នាំ២០២៣ ​នៅព​ហុកីឡាដ្ឋាន​មរតកតេជោ ខ័ណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button