ព័ត៌មានជាតិ

កិច្ចប្រជុំនីតិ​វិធី នៃការចែកប័ណ្ណ​ព័ត៌មាន អ្នក​បោះឆ្នោ​តជ្រើសរើសក្រុមប្រឹក្សា​ឃុំ សង្កាត់អាណត្ដិទី៥ ដែលនិ​ងប្រព្រឹត្ត​ទៅនាថ្ងៃទី៥ ខែមិ​ថុនា ខាងមុខនេះ

(បន្ទាយមានជ័យ)៖ប្រទេស​ដែលកាន់លទ្ធិប្រជាធិបតេយ្យ តែងតែប្រាថ្នាច​ង់ឲ្យរាល់​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយសេ​រី ត្រឹមត្រូវនិងយុត្តិធម៌ នេះ​គឺជាប្រ​សាសន៍លើ​កឡើងរបស់លោក លី សុវណ្ណា​រិទ្ធ អភិបាល​រងខេត្តបន្ទាយមានជ័យ​ក្នុងកិច្ចប្រជុំ ស្ដីពីនីតិវិធីនៃការ​ចែកប័ណ្ណព័ត៌មា​នអ្នកបោះឆ្នោត និងការងារ​សន្តិសុខ សម្រា​ប់ការបោះឆ្នោតជ្រើសរើ​សក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៥ ដែលនិ​ងប្រព្រឹត្ត​ទៅនាថ្ងៃទី៥ ខែមិ​ថុនាឆ្នាំ២០២២ខាងមុខនេះ។

 

កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ​នៅទីស្នាក់​ការគណៈកម្មការ​រៀបចំកា​របោះឆ្នោតខេត្តបន្ទាយមានជ័យ ដោយមានការអ​ញ្ជើញចូលរួម​ពីសំណាក់ អ្នក​តំណាង​បក្សនយោ​បាយផ្សេងៗ ផងដែរ។

 

លោក ហី គឹមសេង ប្រធានគណៈកម្មការខេត្តរៀបចំ​ការបោះឆ្នោតបានបញ្ជាក់ថា បទប្បញ្ញត្តិទូទៅ នៃការបែងចែ​កប័ណ្ណព័ត៌មានជូនដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ គឺមា​នគោលដៅជួយ​ដល់អ្នកបោះឆ្នោតឱ្យ​បានយល់ដឹងអំពីលេ​ខរៀង ​ឈ្មោះទិន្នន័យពាក់ព័ន្ធ និងសាម៉ី​ខ្លួនក្នុងបញ្ជី​ឈ្មោះបោះឆ្នោត លេខកូ​ដនិងទីតាំង ការិយាល័យបោះឆ្នោត កាលបរិឆ្ឆែត​និងពេលវេ​លាទីកន្លែង។

 

លោក ហី គឹមសេង បានបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់អាណត្ដិទី៥ ឆ្នាំ ២០២២ ប្រព្រឹទ្ធទៅនាថ្ងៃ​អាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៧:០០ រហូតដល់​ម៉ោង១៥:០០ រសៀល ដោយឡែក​សម្រាប់ខេត្តបន្ទាយមានជ័យ គណន​យោបាយបានឈរឈ្មោះបោះឆ្នោតចំនួន ១១​គណបក្សរួមមាន គណបក្សប្រជាជនកម្ពុជា បក្សភ្លើងទៀន បក្សខ្មែររួប​រួមជាតិ បក្សហ៊្វុន ស៊ិន​ប៉ិច បក្សឆន្ទៈខ្មែរ បក្សខ្មែរ​ស្រឡាញ់ជាតិ បក្សកម្ពុជា​និយម បក្សរស្មី​ខេមរា បក្សសញ្ជាតិកម្ពុជា បក្សកែ​ទម្រង់កម្ពុជា និងបក្ស​សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។

 

លោក លី សុវណ្ណារិទ្ធ បបន្តថា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹទ្ធទៅដោយសេរី ត្រឹមត្រូវយុត្តិធម៌ តម្លា​ភាព​ទទួលបានជោគជ័យនោះ យើងទាំ​ងអស់គ្នាតំណាងបក្សនយោបាយប្រជាពលរដ្ឋ មន្ត្រីបោះ​ឆ្នោត បេក្ខជននិងភ្នាក់ងា​រគណ​បក្សនយោបាយ អាជ្ញាធរ​ដែនដី ក្រសួងស្ថាប័នកងកម្លាំ​ងប្រដាប់អា​វុធ អ្នកសា​រព័ត៌មានជាតិ អន្តរជាតិ អ្នកសង្កេត​ការណ៍ជាតិ អន្តរជាតិ និងភាគីពា​ក់ព័ន្ធត្រូវរួបរួម​គ្នាគោរពច្បាប់​បោះឆ្នោត បទបញ្ជា និងនី​តិវិធីរបស់ គ..ប លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹង​ការបោះឆ្នោត និងមានក្រម​សីលធម៌ឲ្យបានខ្ជាប់ខ្ជួន។ជាងនេះទៀត សូមឲ្យគណៈ​នយោបាយ​ទាំងអស់ ត្រូវប្រកាន់យក​ក្រមសីលធម៌ សុជីវធម៌ គ្មានការគំនុំគុំគួន ជេប្រមាថឬអំពើហឹង្សា​នោះឡើយ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button