ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំប្រជុំផ្សព្វផ្សាយ​ផែនការ ការពារសន្តិសុខ សុវត្ថិ​ភាព ជូន​ថ្នាក់​ដឹកនាំ

(បន្ទាយមានជ័យ)៖នា​ព្រឹកថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជា​ការ កងពល​តូចថ្មើរជើងលេខ៥១ បានដឹក​នាំកិច្ចប្រជុំត្រួត​ពិនិត្យផែនការ ប្រតិបត្តិការ ការពារ​សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុង​ពិធី ទិវាមច្ចាជាតិ ថ្ងែទី១ ខែកក្តដា ឆ្នាំ២០២២ ក្រោមអ​ធិបតីភា​ពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រកម្ពុ​ជា និងសម្តេចកិត្តិព្រឹទ្ទប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

 

ក្នុងនោះលោកឧត្តមសេនីយ៍​ត្រី សឹង្ហ ទុំ បាន​ដាក់ចេ​ញនូ​វគោ​លការណែនាំ ជូនដល់លោ​កមេ​បញ្ជាការ គ្រប់បណ្តាកង​ឯកភាព ដែលដឹ​កនាំកម្លាំង ចេញប្រ​តិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងស​ណ្ដាប់ធ្នាប់ ក្នុងពិធី ទិវាមច្ចាជាតិ ត្រូវគ្រប់គ្រ​ង និង​ដឹកនាំបញ្ជាតាម​ចំណុចគោលដៅនិមួយៗ ត្រូវអនុវត្តន៍ ប្រកប​ដោយស្មារតី​ទទួលខុសត្រូវខ្ពស់ ដើម្បីទទួ​លបានជោ​គជ័យ តាមផែ​នការដែ​លថ្នាក់លើ​ប្រគល់ជូន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button