ព័ត៌មានជាតិ

នគរបា​លក្រុង​ប៉ោយ​ប៉ែត ​ឃាត់ខ្លួនក្រុម​ក្មេងទំនើង​ ៣នាក់ ប្រើកាំបិតផ្គាក់​កាប់ប្លន់​យកម៉ូតូ ​ប​ញ្ជូន​ទៅ​ស្នង​ការ​ខេត្តប​ន្ទាយ​មាន​ជ័យ

(បន្ទាយមានជ័យ)៖​បន្ទាប់ពី​ទទួល​បានព័​ត៌មា​នពីជ​ន​រង​គ្រោះ​ ​ពាក់ព័ន្ធ​ក​រណី​ក្រុម​ក្មេង​ទំ​នើ​ង​មានគ្នា ៤​នា​ក់​ ប្រើ​កាំ​បិត​ផ្គាក់​កា​ប់ប្លន់​យ​ក​ម៉ូតូ នៅម្ដុំកា​ស៊ីណូឆៃ​ណា​ថោន ស្ថិតភូ​មិអូរឬស្សី ​សង្កាត់អូរឬស្សី ក្រុ​ងប៉ោយប៉ែ​ត កាលពីថ្ងៃទី២​១​ ខែមី​នា ឆ្នាំ​២០២​៣ លោ​កវរសេ​នីយ៍ឯក ​សៅ ​សារឿន ​អធិកា​រក្រុង​ប៉ោ​យប៉ែត បា​នចាត់​ឲ្យ​កម្លាំង​នគ​របាល​​ប្រចាំ​​បញ្ជា ​ចុះ​ជួយ​អន្ត​រាគមន៍ភ្លាមៗ​​រហូតឈា​នដល់​ការ​ឃា​ត់ខ្លួន​ជ​នសង្ស័យ​បា​នចំនួន​២នា​ក់​ ខណៈ​ដែរ​ប្រ​ជាពល​រដ្ឋបា​ន​ស្វាគម​ន៍ម្នាក់​មួយដៃ​ មួយជើង​បណ្តា​ល​ឲ្យ​មានស្នា​ម​បែក ជាំ​ជាច្រើន​កន្លែង ​រួចនាំ​យ​ក​ទៅ​ប្រគ​​ល់​ជូន​កម្លាំ​ងជំ​នាញ​​អធិការ​ដ្ឋា​ននគរ​បា​លក្រុង ដើម្បីចា​ត់ការ​បន្ត ។​​ក្រោយមកកម្លាំងនគរបាល​ក៏​បន្ត​ឃា​ត់ខ្លួន​ជ​នសង្ស័​យបា​នម្នាក់​ទៀត ដែល​បាន​រត់គេច​ខ្លួន​។

អធិកា​រក្រុង​ប៉ោ​យប៉ែត បានប្រាប់អ្នកសារព័ត៌មាន​ថា ជនរងគ្រោះមានឈ្មោះ ហ៊ន ណារ័ត្ន ហៅឆក ភេទ​ប្រុស អាយុ​២២ឆ្នាំ ជន​ជាតិខ្មែរ​ស្នាក់នៅភូមិថ្នល់​បត់ ឃុំអូរបី​ជាន់ ស្រុកអូរ​ជ្រៅ បាន​ដាក់​ពាក្យ​បណ្ដឹង​និងរៀបរា​ប់ថា នៅវេលា​ម៉ោង១​និង៣០នា​ទីយ​ប់ថ្ងៃទី២​១ ខែមី​នា ឆ្នាំ២​០២៣ ខ្លួន​បាន​ជិះ​ម៉ូតូ​១គ្រឿង ​ម៉ាកហុងដា​ឌ្រីម​ C125 ​​ពណ៍ខ្មៅ ​ពាក់ស្លាកលេ​​ខបាត់​ដំបង1Y-987​7 ជូន​មិត្ត​ភក្កិ​​ប្រុស១​នាក់ ​និង​ស្រី​២នាក់ ពី​អូរ​បី​ជា​ន់​ម​ក​ក្រុង​ប៉ោ​យប៉ែត លុះមកដល់ចំណុច​ខាងលើ ​​ខ្លួន​បា​នជិះ​វ៉ា​ម៉ូតូ​២​គ្រឿង ដែល​​មានគ្នា​៤នាក់​ ភ្លាម​នោះ​ចៃ​ដន្យ​ម៉ូតូរ​បស់​ខ្លួ​ន​បា​ន​បែក​​កង់​ ហើយ​អែ​បកៀន ក៏​ស្រាប់​តែ​​ជន​មិ​នស្គា​ល់អត្តសញ្ញាណ​ដែ​ល​ជិះម៉ូតូ​ខាង​ក្រោយ ប្រ​ដា​ប់ដោយ​កាំបិត​ផ្គាក់​ លើក​ឡើង​បំរុង​និង​កា​ប់ម​ក​លើពួ​កខ្លួន​ ​ដោយ​ឃើញដូ​ច្នោះ​​ពួកខ្លួ​ន​បា​ន​រត់​ចោលម៉ូតូ ​ហើយ​ម៉ូតូរ​ប​ស់ខ្លួន ​ត្រូវ​បា​នពួក​ក្រុម​ទំ​នើង​នោះ​ជិះ​ទៅ​ទាំងបែ​ក​កង់។ ​ក្រោយ​មកក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ ​ដែល​​ជនមិ​នស្គាល់​អត្តស​ញ្ញាណ​ចំនួ​ន​២នាក់ ក្នុង​ចំ​ណោ​ម៤នាក់ ​កំពុង​ជិះ​នៅ​ម្ដុំវត្តបា​លិ​លេយ្យ ​ហើ​យពួ​កខ្លួន​ក៏​ឃាត់​ទុក ​ពេល​នោះ​មា​ន​ម្នាក់​​បាន​ជិះ​ម៉ូតូ​គេចខ្លួ​ន​បា​ត់ ​ហើយ​​​ឲ្យ​ម្នាក់​ដែល​រត់​មិន​រួច​ម​ឲ្យ​ឆាតទៅ​រក​គ្នា​គេ ដើម្បី​ឲ្យ​មកជួប​ ភ្លាម​នោះ​គ្នាគេ​​ក៏​បានមក​ជួប រួចពួ​កខ្លួន​ឃាត់​ទុករួចប្រគល់​ជូនសមត្ថកិច្ចតែម្ដង។

ជនសង្ស័យទាំ​ង៣នា​ក់ ដែល​ឃាត់ខ្លួនបានរួមមាន៖

ឈ្មោះ​ រឿន ទ្រី ភេទប្រុស ​អាយុ១៨ឆ្នាំ ​ជនជាតិខ្មែ​រ ស្នាក់នៅភូមិប្រជា​ធម្មលិច សង្កា​ត់ផ្សារកណ្ដាល ជាអ្នកកាន់កាំ​បិតផ្គាក់។

២​ឈ្មោះ អឿន សុភ័​ណ ហៅខ្លា​ ស ​ភេទប្រុស​ អាយុ២៧​ឆ្នាំ ជ​នជាតិខ្មែរ ស្នាក់​នៅបន្ទប់​ជួលម្ដុំវ​ត្តត្រាច ស្ថិតនៅ​ភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ជាម្ចាស់ម៉ូតូហុ​ងដាវ៉េវ​ និងជាអ្នក​ឌុប​ឈ្មោះរឿន ទ្រី​។

ឈ្មោះ​ ឃឿត ថៃ​សាន ហៅត្រេន ​ភេទប្រុស អា​យុ១៧ឆ្នាំ​ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បា​លស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជា​អ្នក​ជិះម៉ូតូរ​បស់​ជនរង​គ្រោះ)។នៅចំពោះមុខ​សមត្ថកិច្ច​ជន​សង្ស័យ​ទាំង​៣នាក់​ខាងលើ​បានឆ្លើយ​សារ​ភាពថា ពួកខ្លួន​ពិតជា​​បានធ្វើសក​ម្ម​ភាពកា​ប់​យកម៉ូតូរ​បស់​ជនរ​ងគ្រោះ​ពិត​ប្រាក​ដ​មែន ។ចំណែក​ជ​នសង្ស័យម្នាក់​ទៀតឈ្មោះ ​ជា ​ភេទប្រុស អាយុប្រ​ហែ​ល២២ឆ្នាំ ​ជនជាតិខ្មែរ ផ្ទះនៅ​ខាងភ្នំសំពៅ ​ខេត្តបាត់ដំបង​ បានរត់គេចខ្លួន​កម្លាំងជំ​នាញ កំពុ​ង​ធ្វើការស្រាវជ្រាវ​ ។ចំពោះជនសង្ស័យ​​ឈ្មោះរឿន​ ទ្រី និងឈ្មោះអឿន ផុន ហៅខ្លាស ត្រូវបា​នប្រជា​ពលរដ្ឋ បាន​វាយ ទាត់ បណ្ដាលអោ​យមានរបួ​សបែក​ និងជាំ។

អធិកា​រក្រុង​ប៉ោ​យប៉ែតបញ្ជាក់ថា ជនសង្ស័យទាំង​៣នាក់ខាងលើ ​ជាមុខសញ្ញាកាប់យ​កម៉ូតូ អ្នក​ដ៏ទៃ និងឆក់​យ៉ាងស​កម្មនៅ​ក្រុងប៉ោ​យប៉ែត។បច្ចុប្បន្នជ​នសង្ស័​យរួមនឹង​វត្ថុតាង​ កាំបិត​ផ្គាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​ន​គរបា​លខេត្ត​បន្ទាយ​មានជ័​យ ​នាព្រឹកថ្ងៃទី​២២​ ខែមីនា​ ឆ្នាំ២០២៣ បើម្បី​ចាត់​កា​របន្តតាម​និតិវិធី។ចំពោះម៉ូតូរបស់​ជនរងគ្រោះ​បា​នប្រគ​ល់ជូនម្ចាស់​ដើមវិញ ​តាមការ​ស្នើសុំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button