ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ ដឹកនាំ​ក្រុមការងារ​ ចុះសួរសុខទុក្ខ និងនាំយកអំណោ​យ ចែក​ជូនពល​រដ្ឋ ចំនួន៩​គ្រួសារ​នៅឃុំសារង្គ

(បន្ទាយមានជ័យ)៖ដោយមើលឃើញ​ពីការខ្វះ​ខាត រប​ស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២២ ខែ​មេសា ឆ្នាំ២០២២ លោក សិទ្ធិ ឡោះ សមាជិកអ​ចិន្ត្រៃយ៍គណៈកម្មាធិកា​រគណបក្ស​ខេត្តបន្ទា​យមាន​ជ័យ និងជាប្រធា​នក្រុមកា​រងារខ២៧ ចុះជួយស្រុក​ស្វាយ​ចេក បានដឹក​នាំក្រុមកា​​រងារ ចុះសួរ​សុខ​ទុក្ខ និងនាំយ​កអំណោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាសមាជិក​គណៈ​អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុម​ការងារគណបក្ស​ចុះមូលដ្ឋាន​ខេត្តបន្ទា​យ​មាន​ជ័យ និង​លោកជំទាវ ម៉ៅ ម៉ាល័យ ទៅចែ​កជូនប្រជា​ពលរដ្ឋ នៅឃុំសារង្គ ចំនួន៩គ្រួសារ ដែល​​កំពុងជួប​ការខ្វះខាត​។

 

នាឱកា​សនោះដែរ លោក សិទ្ធិ ឡោះ ក៏បាន​ពាំនាំមតិផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម នាយឧត្តម​សេនី​យ៍ កែ គឹមយ៉ាន ឧបនា​យករដ្ឋមន្ត្រី និងលោ​កជំទាវចំពោះបងប្អូនប្រជាពលរដ្ឋ និង​ថ្លែង​នូវការកោ​តសរសើរ និងវាយតម្លៃខ្ពស់​ចំពោះកិច្ចខិ​តខំប្រឹងប្រែងរ​បស់ក្រុងការងារចុះជួយឃុំសារង្គ ដែល​តែង​តែចុះធ្វើ​សកម្មភាពការងារជាមួយ​មូលដ្ឋាន និងប្រជាពលរដ្ឋកន្លងបានល្អ ហើយសូមបន្តធ្វើ​ការងារ​នេះបន្តទៀត ពិសេ​សត្រូវផ្តល់សេវា​សាធារណៈជូនពលរដ្ឋឲ្យបានល្អ ឆ្លើយតមសំណូមពរ ជួយដោះ​ស្រាយទុក្ខ​លំបាកពលរដ្ឋឲ្យបានទាន់ពេលវេលា។

 

ទន្ទឹមនោះដែរ លោកក៏បានផ្តាំផ្ញើរដល់​ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាយុវជន ត្រូវទៅចុះឈ្មោះ ឬធ្វើឯក​សារស​ម្រាប់​បោះឆ្នោតឲ្យ​បានគ្រប់ៗគ្នា​នាពេលខាងមុខ ជាពិ​សេសសូម បន្តនូវ ៣កុំ ៣កា​រពារ ឱ្យបានខ្ជាប់ខ្ជួន ផងដែរ។

 

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង៩គ្រួសារនាពេលនេះ ក្នុង១គ្រួសា​រទទួលបាន​អង្ក​រចំនួន៥០ គីឡូក្រាម ,មីចំនួន០១កេស ,ត្រីខចំនួន០១យួរ ,ទឹកត្រីចំនួន០១យួរ, ទឹកស៊ី​អ៊ី​វចំនួន​០១យួរ ,ទឹកសុទ្ធចំនួន០១កេស ,ទឹកក្រូចកំប៉ុង ១កេស,ថវិការ ៥០០០០៛(ប្រាំម៉ឺនរៀល)។ក្នុង​នោះ​ឧបត្ថម្ភថវិ​កា​លោ​កមេភូមិ​ ចំនួន០៦ភូមិ ក្នុងមួ​យភូមិ ១០០,០០០រៀល(ដប់ម៉ឺនរៀល) ,ក្រុម​យុវជន​ចំនួន ១០០,០០០រៀល​(ដប់ម៉ឺនរៀល) ,...ក ចំនួន ១០០,០០០រៀល (ដ​ប់ម៉ឺនរៀល) សរុប​ជាថវិកា អ​ស់ ៣,៤៨៦,៥០០រៀល (បីលា​នសែសិបប្រាំបីម៉ឺ​នប្រាំមួយពាន់ប្រាំរយរៀលគត់)ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button