ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងកម្មវិធីសវនកម្មជំនួយស្មារតី និងកម្រងសំណួរសម្រាប់បម្រេីឱ្យការចុះធ្វេីសវនកម្ម

នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងកម្មវិធីសវនកម្មជំនួយស្មារតី និងកម្រងសំណួរសម្រាប់បម្រេីឱ្យការចុះធ្វេីសវនកម្ម។ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ លោកប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុងទាំងអស់ និងមន្រ្តីជំនាញពាក់ព័ន្ធ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកបានមានមតិស្វាគមន៍ចំពោះអង្គប្រជុំទាំងមូលដែលបានចូលរួមនៅពេលនេះ និងបានផ្តល់អនុសាសន៍សំខាន់ៗដល់ក្រុមគណៈប្រតិភូនីមួយៗដូចខាងក្រោម:
១-ត្រូវពង្រឹងសមត្ថភាពតាមក្រុមនីមួយៗ
២-ត្រូវរៀបចំកម្រងសំណួរត្រៀមលក្ខណះចុះសវនដ្ឋាននាពេលខាងមុខ
៣-ឯកឧត្តម បានកោតសរសេីរតាមក្រុមគណៈប្រតិភូនីមួយៗដែលបានរៀបចំកម្រងសំណួរបានល្អប្រសេីរ
៤-បានផ្តាំផ្ញេីតាមក្រុមគណៈប្រតិភូនីមួយៗត្រូវយកចិត្តទុកដាក់ពេលចុះបំពេញភារកិច្ចតាមសវនដ្ឋានអនុវត្តឱ្យមានប្រសិទ្ធភាពនិងតាមការណែនាំរបស់ថ្នាក់ដឹកនាំ។
ជាកិច្ចបន្ទាប់មកទៀតមានឯកឧត្តម លោកជំទាវ លោក លោកស្រីបានចូលរួមជជែកពិភាក្សាលេីសេចក្តីព្រាងកម្មវិធីកម្រងសំណួរផងដែរ។
ចុងបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ​ សុខៈ ពលៈ​ និងកុំបីឃ្លៀងឃ្លាតឡេីយ និងជៀសផុតពីជំងឺកាចសាហាវ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button